Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 129 - អាល់គីតាប


ពួក​គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។

1 គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា

2 គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជំនះ​លើ​ខ្ញុំ​បាន​ឡើយ។

3 គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។

4 ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​ចិត្ត​សុចរិត ទ្រង់​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់ ចេញ​ពី​ខ្ញុំ។

5 សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន ត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!

6 សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!

7 សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្ដាប់​មិន​ពេញ​ដៃ ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យ ចង​ជា​កណ្ដាប់​បាន​ដែរ។

8 សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ ពោល​ទៅ​ពួក​គេ​ថា: «សូម​អុលឡោះ‌តាអាឡា​ប្រទាន​ពរ អ្នក​រាល់​គ្នា» សោះ​ឡើយ។ យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា ក្នុង​នាម​អុលឡោះ‌តាអាឡា!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម