ទំនុកតម្កើង 131 - អាល់គីតាបខ្ញុំមានចិត្តស្ងប់ បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ ខ្ញុំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ ខ្ញុំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ខ្ញុំឡើយ។ 2 ផ្ទុយទៅវិញ ខ្ញុំសុខចិត្តនៅស្ងៀមស្ងាត់ ខ្ញុំមានចិត្តស្ងប់ ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយ គឺខ្ញុំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត នៅជិតម្ដាយយ៉ាងនោះដែរ។ 3 អ៊ីស្រអែលអើយ ចូរទុកចិត្តលើអុលឡោះតាអាឡា តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច! |
© 2014 United Bible Societies, UK.
United Bible Societies