នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
ទំនុកតម្កើង 126:1 - អាល់គីតាប ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេហូវ៉ាបានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ |
នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅដំណាក់របស់អុលឡោះតាអាឡា!។
ប្រសិនបើគ្មានអុលឡោះតាអាឡា នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា: -
អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
សូមឲ្យអ៊ីស្រអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលអុលឡោះតាអាឡានាំប្រជាជនរបស់ទ្រង់ ឲ្យងើបមុខឡើងវិញ ពូជរបស់យ៉ាកកូបនឹងត្រេកអរសប្បាយ ពូជរបស់អ៊ីស្រអែលនឹងមានអំណរ លើសលប់»។
សូមឲ្យទ្រង់ដែលនៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រអែល! ពេលអុលឡោះនាំប្រជារាស្ដ្ររបស់ទ្រង់ ដែលជាឈ្លើយមកស្រុកវិញ កូនចៅរបស់យ៉ាកកូបនឹង បានត្រេកអរយ៉ាងខ្លាំង ប្រជារាស្ដ្រអ៊ីស្រអែលនឹងមានអំណរ សប្បាយដ៏លើសលប់។
ឱអុលឡោះតាអាឡាអើយ ទ្រង់ពេញចិត្ត នឹងទឹកដីរបស់ទ្រង់ ទ្រង់បាននាំពូជពង្សរបស់យ៉ាកកូប ដែលគេចាប់យកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកវិញ ។
ទ្រង់បានលើកលែងទោស ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់បានអត់ទោសគេឲ្យរួច ពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ
អុលឡោះមានបន្ទូលទៀតថា: «នៅគ្រានោះ គឺនៅពេលដែលយើង ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម ដូចដើមឡើងវិញ
សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ អ៊ីសាសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
ពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយម៉ាឡាអ៊ីកាត់ទៅ។ គាត់ពុំនឹកស្មានថា ការដែលម៉ាឡាអ៊ីកាត់កំពុងធ្វើនេះ ជាការពិតទេ គាត់ស្មានតែគាត់យល់សប្ដិ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងស្តារស្ថានភាពរបស់អ្នក ទ្រង់នឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលទ្រង់កំចាត់កំចាយអ្នកទៅនោះ។