Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 53:6 - អាល់គីតាប

6 សូម​ឲ្យ​ទ្រង់​ដែល​នៅ​ក្រុង​ស៊ីយ៉ូន សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល! ពេល​អុលឡោះ​នាំ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ​ កូន​ចៅ​របស់​យ៉ាកកូប​នឹង បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​នឹង​មាន​អំណរ សប្បាយ​ដ៏​លើស‌លប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះ​ទ្រង់​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ សូម​ឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​អេះ! ពេល​ព្រះ​ប្រោស​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងើប​មុខ​ឡើង​វិញ នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល! ពេល​ព្រះ‌ជាម្ចាស់​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ កូន​ចៅ​របស់​លោក​យ៉ាកុប​នឹង បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​នឹង​មាន​អំណរ សប្បាយ​ដ៏​លើស‌លុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះ កាល​ណា​ព្រះ‌ទ្រង់​នាំ​ពួក​ឈ្លើយ​នៃ​រាស្ត្រ​ទ្រង់​មក​វិញ នោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង ហើយ​អ៊ីស្រាអែល​នឹង​រីក‌រាយ​សាទរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 53:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរគុណអុលឡោះ‌តាអាឡាថា៖ «អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ធ្វើ​គូរបាន​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ព្រោះ​អុលឡោះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​មាន​អំណរ​ដ៏​លើស‌លប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីក‌រាយ​ដែរ សំរែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។


នៅ​ពេល​ដែល​អៃយ៉ូប​ទូរអា‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​គាត់ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​គាត់​ឲ្យ​បាន​ចំរុង‌ចំរើន​ឡើង​វិញ។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។


សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​អុលឡោះ‌តាអាឡា​នាំ​ប្រជា‌ជន​របស់​ទ្រង់ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​យ៉ាកកូប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​អ៊ីស្រ‌អែល​នឹង​មាន​អំណរ លើស‌លប់»។


អុលឡោះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពេញ​ចិត្ត នឹង​ទឹក​ដី​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពូជ‌ពង្ស​របស់​យ៉ាកកូប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ​ ។


អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលី‌ស្ទីន? ត្រូវ​ឆ្លើយ​ថា “អុលឡោះ‌តាអាឡា​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ទ្រង់​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជ‌ពង្ស​របស់​យ៉ាកកូប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា: “អ្នក​ជា​ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធ សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​អ្នក!”


អុលឡោះ​មាន​បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ


យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ​ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្តី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។


រី​ឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់​ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។


ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម