នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
ដានីយ៉ែល 3:17 - អាល់គីតាប សូមជម្រាបស្តេចថា អុលឡោះជាម្ចាស់ដែលយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះយើងខ្ញុំ គឺទ្រង់នឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីដៃរបស់ស្តេចជាមិនខាន។ ព្រះគម្ពីរខ្មែរសាកល បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ |
នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
ប្រសិនបើអុលឡោះសំងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសទ្រង់? ប្រសិនបើទ្រង់លាក់បាំងនោះ តើនរណាមើលទ្រង់ឃើញ? ទ្រង់ពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
ទ្រង់ជួយអ្នកឲ្យរួចពីទុក្ខកង្វល់ ចំនួនប្រាំមួយដង តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច កើតមានដល់អ្នកទេ។
អុលឡោះជាម្ចាស់របស់យើងខ្ញុំនៅសូរ៉កា ទ្រង់ធ្វើអ្វីៗក៏បាន តាមតែចិត្តរបស់ទ្រង់។
អុលឡោះតាអាឡាតែងតែសង្គ្រោះមនុស្សសុចរិត ហើយទ្រង់ជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
អុលឡោះតាអាឡាសង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ទ្រង់សង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់អំណាចទ្រង់។
អុលឡោះតាអាឡាអើយ ពេលទ្រង់ក្រោកឡើង ទ្រង់នឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ ឲ្យអ្នកតក់ស្លុតទៀតទេ។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកបានឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងរំដោះអ្នកឲ្យរួចផុតពី កណ្ដាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់ មនុស្សឃោរឃៅ។
ស្តេចនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានប្រសាសន៍ថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
ស្តេចបញ្ជាឲ្យគេនាំដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះជាម្ចាស់របស់អ្នកនឹងសង្គ្រោះជីវិតអ្នកជាមិនខាន ព្រោះអ្នកបានគោរពបម្រើទ្រង់ដោយចិត្តព្យាយាម»។
ពេលនោះ ស្តេចមានចិត្តរីករាយក្រៃលែង ស្តេចបញ្ជាឲ្យគេយកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកគាត់ចេញមកឃើញថា គាត់គ្មានរបួសអ្វីសោះ ដ្បិតគាត់មានជំនឿលើអុលឡោះជាម្ចាស់របស់គាត់។
ទ្រង់សង្គ្រោះ និងរំដោះមនុស្សលោក ទ្រង់សំដែងទីសំគាល់ និងឫទ្ធិអំណាច នៅលើមេឃ និងនៅលើផែនដី គឺទ្រង់នេះហើយដែលបានសង្គ្រោះ ដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅអុលឡោះតាអាឡា ខ្ញុំសង្ឃឹមលើអុលឡោះ ជាអ្នកសង្គ្រោះរបស់ខ្ញុំ ម្ចាស់របស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្ដដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែនាមរបស់អ៊ីសាជាអម្ចាស់ទៀតផង»។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
អុលឡោះបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយទ្រង់ក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ទ្រង់នឹងរំដោះយើងទៀតជាមិនខាន។
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។
ថ្ងៃនេះអុលឡោះតាអាឡាប្រគល់ឯងមកក្នុងកណ្តាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯង ទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រអែលមានអុលឡោះជួយការពារ។