Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:10 - អាល់គីតាប

10 អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។


អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកកូប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។


សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។


ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​បាន​គោរព​បម្រើ​ទ្រង់​ដោយ​ចិត្ត​ព្យាយាម»។


មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ខ្ញុំ​ផង។


ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្រុង​យេរូសា‌ឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ​ដោយ​អំណរ។


យើង​នឹក​ក្នុង​ចិត្ដ​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​អុលឡោះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។


គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។


យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប ទ្រង់​ជា​ម្ចាស់​សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។


មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំ‌ទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​បន្ទូល​របស់​អុលឡោះ​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ អ៊ីសា​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។


យ៉ាង​នេះ​ហើយ ដែល​អុលឡោះ‌ជាអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទ្រង់​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក


ទត​ពោល​បន្ត​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​តែងតែ​ជួយ​ខ្ញុំ ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា​ឃ្មុំ ទ្រង់​មុខ​ជា​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន​ភីលី‌ស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​ទត​ថា៖ «ទៅ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក»។


សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ើរ ដោយ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម