Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:46 - អាល់គីតាប

46 ថ្ងៃ​នេះអុលឡោះ‌តាអាឡា​ប្រគល់​ឯង​មក​ក្នុង​កណ្តាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលី‌ស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រ‌អែល​មាន​អុលឡោះ​ជួយ​ការ‌ពារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​នឹង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រាអែល​ពិត

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:46
30 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត​ស្តេច​ហ្វៀរ៉អ៊ូន​នឹង​យក​ក្បាល​អ្នក​ចេញ​ពី​ខ្លួន គេ​យក​អ្នក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​អ្នក»។


ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ស្រែក​ថា៖ «សាឡាម​ចំពោះ​ស្តេច!»។ គាត់​គោរព​ស្តេច​ទត​ដល់​ដី ហើយ​ជម្រាប​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច!»។


នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។


សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​សូម​ពី​ទ្រង់ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​ទ្រង់ ហើយ​គោរព​កោត​ខ្លាច​ទ្រង់ ដូច​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ដំណាក់​ដែល​ខ្ញុំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ទ្រង់​នៅ​មែន។


ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់ គឺ​គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ឡើយ។


ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់!»។


គាត់​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​អុលឡោះជា​មួយ​ពួក​បម្រើ​របស់​គាត់។ ពេល​ទៅ​ដល់​គាត់​ឈរ​នៅ​មុខ​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ផង​ចុះ»។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​អុលឡោះ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។


យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


អុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏‌វិសុទ្ធ របស់​ទ្រង់​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ម្ចាស់​នៃ​យើង។


សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!


នៅ​ទី​នោះ យើង​នឹង​រំលាយ​នយោ‌បាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាក‌សព​របស់​ពួក​គេ​ទៅ​ឲ្យ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។


ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ សាក‌សព​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។


ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។


ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​អុលឡោះ​ទេ»។


សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ»។


សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។


ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ​ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា។ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្តោស​ពួក​គេ​ឡើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់​ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​ត​ទល់​នឹង​អ្នក​បាន​ទេ»។


អុលឡោះ‌តាអាឡា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថាអុលឡោះ‌តាអាឡា​មាន​អំណាច​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។


សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។


វា​ពោល​មក​កាន់​ទត​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម