Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:23 - អាល់គីតាប

23 ពេល​នោះ ស្តេច​មាន​ចិត្ត​រីក‌រាយ​ក្រៃ‌លែង ស្តេច​បញ្ជា​ឲ្យ​គេ​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​គាត់​ចេញ​មក​ឃើញ​ថា គាត់​គ្មាន​របួស​អ្វី​សោះ ដ្បិត​គាត់​មាន​ជំនឿ​លើ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដោយហេតុនេះ ស្ដេច​ទ្រង់​រីករាយ​យ៉ាងក្រៃលែង ហើយ​បញ្ជា​ឲ្យ​លើក​ដានីយ៉ែល​ឡើង​ពី​រូង​នោះ គេ​ក៏​លើក​ដានីយ៉ែល​ឡើង​ពី​រូង នោះ​គ្មាន​របួស​ណាមួយ​ឃើញមាន​លើ​ខ្លួនគាត់​ឡើយ ពីព្រោះ​គាត់​បាន​ជឿទុកចិត្តលើ​ព្រះ​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​នោះ ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​បញ្ជា​ឲ្យ​គេ​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង។ ដូច្នេះ គេ​ក៏​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង ហើយ​មិន​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ព្រោះ​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ក៏​ចេញ​បង្គាប់​ឲ្យ​យោង​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក គេ​ក៏​យោង​យក​ដានី‌យ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ហ៊ីរ៉ាម​ទទួល​សារ​ពី​ស្តេច​ស៊ូឡៃ‌ម៉ាន គាត់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ដែល​បាន​ប្រោស​ប្រទាន​កូន​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស‌វៃ ដល់​ស្តេច​ទត ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដ៏​ច្រើន​នេះ»។


នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូរអា‌អង្វរ​សូម​អុលឡោះ​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ទ្រង់​នោះ ទ្រង់​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជំនះ​លើ​កង‌ទ័ព​ហាកា‌រេន និង​បក្ស​ពួក។


ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ស្តេច​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ណាពី​របស់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។


ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ម្ចាស់​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។


អុលឡោះ‌តាអាឡា​សង្គ្រោះ និង​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ទ្រង់​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​អំណាច​ទ្រង់។


លោក​យេត្រូ​មាន​ចិត្ត​រីក​រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡាបាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។


នាម​របស់អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។


ទ្រង់​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជា‌និច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ទ្រង់។


សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។


ស្តេច​សួរ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​បុត្រា​របស់​ព្រះ»។


កាល​ស្ដេច​ស្តាប់​ដូច្នេះ​ហើយ គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ស្តេច​ចង់​ដោះ​លែង​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ស្តេច​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​ដានី‌យ៉ែល។


បន្ទាប់​មក ស្តេច​ចូល​រាជ​វាំង​វិញ គាត់​ចូល​បន្ទប់‌សម្រាន្ត ដោយ​មិន​ព្រម​ពិសា​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ គាត់​សម្រាន្ត​មិន​លក់​ទាល់​តែ​សោះ។


អ៊ីសា​បាន​ប្រាប់​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​តួន​អាច​ជួយ​បាន” ដូច្នេះ? អុលឡោះ​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។


ដោយ‌សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ដ​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​អុលឡោះ​សន្យា​ប្រទាន​ឲ្យ​បាន​បិទ​មាត់​សឹង្ហ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម