ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយអំណាចដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងធ្វើគូរបានជូនអុលឡោះតាអាឡាតែមួយប៉ុណ្ណោះ។
ចោទិយកថា 6:12 - អាល់គីតាប ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក |
ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយអំណាចដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងធ្វើគូរបានជូនអុលឡោះតាអាឡាតែមួយប៉ុណ្ណោះ។
កុំបំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នាឲ្យសោះ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
រីឯអស់អ្នកដែលបំភ្លេចអុលឡោះ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ នឹងរលាយសូន្យ។
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា ដោយឥតភ្លេចពីកិច្ចការណាមួយដែលទ្រង់ បានធ្វើដោយចិត្តសប្បុរសនោះឡើយ!
ឱអុលឡោះតាអាឡាអើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ ទោះបីយើងខ្ញុំពុំបានបំភ្លេចទ្រង់ ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយទ្រង់ក៏ដោយ។
ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។
ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើអុលឡោះ មិនភ្លេចពីស្នាដៃរបស់ទ្រង់ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ទ្រង់
នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។
ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ងមានមេទេ។
ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជាអុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។
ប្រសិនបើខ្ញុំមានទ្រព្យច្រើនពេក ក្រែងលោខ្ញុំវង្វេងឆ្ងាយពីទ្រង់ ដោយពោលថា «តើអុលឡោះតាអាឡាជានរណា?» ឬបើខ្ញុំក្រពេក ខ្ញុំបែរជាលួចគេ ហើយបង្អាប់នាមអុលឡោះជាម្ចាស់របស់ខ្ញុំ។
អ៊ីស្រអែលអើយ អ្នកបានបំភ្លេចអុលឡោះ ដែលជាអ្នកសង្គ្រោះ អ្នកពុំបាននឹកឃើញម្ចាស់ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ជូនជាសក្ការៈដល់ព្រះដទៃ។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
«យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា:
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោលនោះ អ្នករាល់គ្នានឹកឃើញក្រិត្យវិន័យទាំងប៉ុន្មានរបស់អុលឡោះតាអាឡាដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួនដែលបណ្តាលឲ្យក្បត់អុលឡោះទៅគោរពព្រះក្លែងក្លាយឡើយ។
អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។
ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានហាមឡើយ
«ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។
ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។
ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមអាល់ម៉ាហ្សៀសទេ
ពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្តាលឲ្យអុលឡោះតាអាឡាខឹង។