Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:8 - អាល់គីតាប

8 ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បង​ប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ​ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ គឺ​មិន​ស្រប​តាម​អាល់ម៉ា‌ហ្សៀស​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

សូមមើលជំពូក ចម្លង




កូឡុស 2:8
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ចម្ការ​ទំពាំង‌បាយ​ជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ណាពី ឬ​ពួក​អ្នក​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ


ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ដ​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឲ្យ​មែន​ទែន»។


«ចូរ​ប្រយ័ត្ន​នឹង​ពួក​ណាពី​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ដ​សាហាវ​ដូច​ចចក។


មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក។


កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។


បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ឲ្យ​ប្រុង​ប្រយ័ត្ន នឹង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​ឲ្យ​បង​ប្អូន​រវាត​ចិត្ដ​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ដ​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បង​ប្អូន​បាន​ទទួល​សូម​បង​ប្អូន​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ


ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។


ហេតុ​នេះ​សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង​ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។


និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រា‌រាំង​មិន​ឲ្យ​ស្គាល់​អុលឡោះ។ យើង​កៀរ​ប្រមូល​ចិត្ដ​គំនិត ឲ្យ​មក​ស្ដាប់​បង្គាប់​អាល់ម៉ា‌ហ្សៀស​វិញ។


ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។


រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចីនេះ


តែ​ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អុលឡោះ បើ​និយាយ​ឲ្យ​ចំ ទ្រង់​បាន​ស្គាល់​បង​ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិពល​ដ៏​ទន់​ខ្សោយ គ្មាន​អំណាច​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?


បើ​បង​ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង​ប្អូន​ត្រូវ​វិនាស​អន្ដរាយ ដោយ‌សារ​តែ​គ្នា​ឯង។


ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​អុលឡោះ​នៅ​បច្ចុប្បន្ន‌កាល​នេះ។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​អាល់ម៉ា‌ហ្សៀស​របៀប​នេះ​ទេ។


សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អុលឡោះ​ខឹង​នឹង​ពួក​អ្នក​ប្រឆាំង​ទ្រង់។


ពេល​ណា​អ្នក​មាន​ភោគ​ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ខតាន់​ក្លែង‌ក្លាយ


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។


បង​ប្អូន​បាន​ស្លាប់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត?


បញ្ញត្ដិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់‌ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ​ប្រាស់។


សេចក្ដី​ក្នុង​បញ្ញត្ដិ​ទាំង​នេះ ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ដ ឲ្យ​ដាក់​ខ្លួន និង​លត់​ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត​គ្មាន​តម្លៃ​អ្វី​សោះ ក្នុង​ការ​ទប់‌ទល់​នឹង​និស្ស័យ​លោក‌កិយ៍​ឡើយ។


ធីម៉ូ‌ថេ​អើយ អ្វីៗ​ដែល​អុលឡោះ​បាន​ផ្ញើ​នឹង​អ្នក​ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្តី​ឥត​ន័យ ឥត​ខ្លឹម​សារ និង​ចៀស​វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។


រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ដ​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ដ​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ គឺ​មិន​មែន​ដោយ​កាន់​ហ៊ូកុំ​ស្ដី​អំពី​អាហារ​ទេ ហ៊ូកុំ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។


ដូច្នេះ​បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ដ​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​អុលឡោះ​ដ៏​នៅ​អស់‌កល្ប។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​លោះ​បង​ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វ‌បុរស​របស់​បង​ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន​ពាល​នាំ​បង​ប្អូន​ឲ្យ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹង‌ប៉ឹង​របស់​បង​ប្អូន​ឡើយ។


ចូរ​មើល​គ្នា​ឯង​ឲ្យ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម