Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:18 - អាល់គីតាប

18 អ្នក​បាន​ប្រមាថ​មាក់‌ងាយ​អុលឡោះដែល​ជា​ថ្ម​ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ទ្រង់​ដែល​ផ្តល់​ជីវិត​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះអង្គ ដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិត ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ភ្លេច​ថា​អុលឡោះ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នា‌ដៃ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប


អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


សូម​ឲ្យ​មនុស្ស​អាក្រក់ គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​អុលឡោះ វិល​ទៅ​រក​ផ្នូរ​ខ្មោច​វិញ​ទៅ។


អ៊ីស្រ‌អែល​អើយ អ្នក​បាន​បំភ្លេច​អុលឡោះ ដែល​ជា​អ្នក‌សង្គ្រោះ អ្នក​ពុំ​បាន​នឹក​ឃើញ​ម្ចាស់ ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សម្រាប់​ជូន​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


(សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យក បន្ទូល​របស់អុលឡោះ‌តាអាឡា​ទៅ​ពិចារណា​ចុះ!) អ៊ីស្រ‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹត សម្រាប់​អ្នក​រាល់​គ្នា​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​របស់​យើង​ពោល​ថា “យើង​ជា​មនុស្ស​មាន​សេរី‌ភាព យើង​មិន​ចង់​វិល​ទៅ​រក​ទ្រង់​វិញ​ទេ!”។


មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន ហើយ​ក្រមុំ​ដែល​ត្រូវ​រៀប‌ការ​ក៏​មិន​ភ្លេច ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។ រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។


មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សំរែក​យំ​សោក និង​សំរែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គេ។


អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កំរិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អ៊ីស្រ‌អែល​បំភ្លេច​អុលឡោះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។ រីឯ​យូដា​វិញ គេ​សង់​ទីក្រុង ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ ព្រម​ទាំង​ឆេះ​កំទេច​វិមាន​របស់​ពួក​គេ​ផង។


អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


ពេល​ណា​អ្នក​មាន​ភោគ​ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។


ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត​អាង ហើយ​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


ប្រសិន​បើ​អ្នក​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ​ខាន។


ប៉ុន្តែ ពួក​គេ​បាន​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ទ្រង់​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ជន‌ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម