ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
ទំនុកតម្កើង 132:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីដាវីឌ ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដោយយល់ដល់ដាវីឌ សូមនឹកចាំអស់ទាំងការរងទុក្ខរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌ និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមនឹកដល់ស្តេចទត និងការនឿយហត់ទាំងប៉ុន្មានរបស់គាត់ផង។ |
ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
កាលខ្ញុំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់បានតបមកខ្ញុំ
កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់
ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប
កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់
គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ ឥឡូវថា តាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ
សូមពិនិត្យមើលសេចក្ដីវេទនា នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង
ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប
ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង នឹងថ្នាំពុលផង
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិដៀលដល់យើងខ្ញុំ