Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 130 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​ច្រៀង​តាម​ថ្នាក់។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ពី​ទី​ជំរៅ​មក

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូលបង្គំ សូម​ឲ្យ​ព្រះ‌កាណ៌​ទ្រង់​ប្រុង​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ

3 ឱ​ព្រះ‌យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន

4 ប៉ុន្តែទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់​ទោស​វិញ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់

5 ទូលបង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់‌ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

6 ព្រលឹង​នៃ​ទូលបង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត

7 ឱ​អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ

8 ទ្រង់​នឹង​លោះ​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម