ទំនុកតម្កើង 128 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់។ 1 មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់ 2 ដ្បិតឯងនឹងបានបរិភោគផលនៃកំឡាំងដៃឯង ឯងនឹងបានសប្បាយ ហើយនឹងមានសេចក្ដីសុខផង 3 ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង 4 មើល មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នឹងបានពរយ៉ាងនោះហើយ 5 ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមក ហើយឯងនឹងបានឃើញសេចក្ដីល្អ ដែលផ្សាយមកលើក្រុងយេរូសាឡិម ដរាបដល់អស់មួយជីវិតឯង 6 អើ ឯងនឹងបានឃើញចៅរបស់ឯងដែរ សូមឲ្យមានសេចក្ដីសុខគ្របលើ សាសន៍អ៊ីស្រាអែលផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia