Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 131 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​មិន​មែន​ឆ្មើង‌ឆ្មៃ ហើយ​ភ្នែក​ទូលបង្គំ​ក៏​មិន​ប្រកាន់​យស ទូលបង្គំ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដ៏​ធំ ឬ​ក្នុង​ដំណើរ​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ​ឡើយ

2 ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួង​ព្រលឹង​ទូលបង្គំ​ជា​ស្រេច ដូច​ជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ គឺ​ដូច​ជា​ក្មេង​ដែល​លែង​ដោះ​នៅ​ជា​មួយ​នឹង​ម្តាយ អើ ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ប្រៀប​ដូច​ជា​កូន​ដែល​លែង​ដោះ​ហើយ

3 ឱ​អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច​ចុះ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម