ទំនុកតម្កើង 123 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់។ 1 ឱព្រះដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកមើលដល់ទ្រង់ ដោយសង្ឃឹម 2 មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ ស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ 3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះ សេចក្ដីមើលងាយយ៉ាងក្រៃលែង 4 ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក របស់មនុស្សដែលនៅដោយឥតកង្វល់ នឹងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia