Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 121:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្ដី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ​ងើបភ្នែកឡើង​ទៅ​ភ្នំ​នានា តើ​ជំនួយ​របស់ខ្ញុំ​មក​ពី​ណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 121:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ


ឱ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ ទូលបង្គំ​ងើប​ភ្នែក​មើល​ដល់​ទ្រង់ ដោយ​សង្ឃឹម


អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។


គឺ​ទ្រង់​បាន​រើស​ពូជ​អំបូរ​យូដា នឹង​ភ្នំ​ស៊ីយ៉ូន ដែល​ទ្រង់​ស្រឡាញ់​នោះ​វិញ


ព្រះ‌យេហូវ៉ា​បាន​តាំង​ទី​លំនៅ​របស់​ទ្រង់ នៅ​លើ​ភ្នំ​បរិសុទ្ធ


ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ


ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច ហើយ​ដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ស្រេច​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ពិត​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម