ទំនុកតម្កើង 127 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចសាឡូម៉ូន។ 1 បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ 2 ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ 3 មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ 4 កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ 5 សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញ ដោយព្រួញយ៉ាងនោះ កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង នោះឯងមិនត្រូវខ្មាសឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia