ទំនុកតម្កើង 132:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដែលលោកបានស្បថនឹងព្រះយេហូវ៉ា ហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 និងការដែលគាត់បានស្បថនឹងព្រះយេហូវ៉ា ហើយបានបន់ដល់ព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុបថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពីដំណើរដែលលោកបានស្បថ ចំពោះព្រះយេហូវ៉ា គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុបថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់ គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដា របស់លោកយ៉ាកុប ថា: សូមមើលជំពូកអាល់គីតាប2 គាត់បានស្បថជាមួយអុលឡោះតាអាឡា គឺគាត់បានសន្យាជាមួយអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូប ថា: សូមមើលជំពូក |
រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ
អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។