“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
២ ពេត្រុស 3:3 - ព្រះគម្ពីរខ្មែរសាកល ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន Khmer Christian Bible មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា អាល់គីតាប ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្ដលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន |
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
ចំពោះមនុស្សចំអកឡកឡឺយ ព្រះអង្គចំអកឡកឡឺយដាក់ពួកគេ រីឯចំពោះមនុស្សរាបទាបវិញ ព្រះអង្គប្រទានព្រះគុណ។
ដូច្នេះ មនុស្សចំអកឡកឡឺយដែលគ្រប់គ្រងប្រជាជននេះនៅយេរូសាឡិមអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា!
ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ មនុស្សចំអកឡកឡឺយនឹងអស់ទៅ ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។
ជាអ្នកដែលពោលថា៖ “ចូរឲ្យព្រះអង្គប្រញាប់ឡើង ចូរឲ្យព្រះអង្គពន្លឿនកិច្ចការរបស់ព្រះអង្គចុះ ដើម្បីឲ្យយើងបានឃើញ! ចូរឲ្យផែនការរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ដើម្បីឲ្យយើងបានស្គាល់!”។
អ្នកដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យរបស់ខ្ញុំ មានម្នាក់ដែលកាត់ទោសអ្នកនោះ គឺពាក្យដែលខ្ញុំនិយាយនោះហើយ នឹងកាត់ទោសគេនៅថ្ងៃចុងបញ្ចប់។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
អ្នករាល់គ្នាត្រូវដឹងការនេះជាមុនសិនថា គ្រប់ទាំងពាក្យព្យាករក្នុងព្រះគម្ពីរ មិនមែនមកពីការបកស្រាយផ្ទាល់ខ្លួនរបស់មនុស្សទេ
ជាពិសេសពួកអ្នកដែលដើរក្នុងតណ្ហាដ៏ស្មោកគ្រោកដោយតាមសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេក្អេងក្អាង និងប្រកាន់យកតែគំនិតខ្លួន ហើយមិនញញើតនឹងជេរប្រមាថពពួកដែលប្រកបដោយសិរីរុងរឿងឡើយ។
កូនរាល់គ្នាអើយ ឥឡូវនេះជាគ្រាចុងបញ្ចប់ហើយ។ ដូចដែលអ្នករាល់គ្នាបានឮថា អ្នកប្រឆាំងព្រះគ្រីស្ទនឹងមក សូម្បីតែឥឡូវនេះមានអ្នកប្រឆាំងព្រះគ្រីស្ទជាច្រើនបានលេចមកហើយ; ដូច្នេះយើងដឹងថា នេះជាគ្រាចុងបញ្ចប់ហើយ។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។