Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:14 - ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ មនុស្ស​ចំអកឡកឡឺយ​ដែល​គ្រប់គ្រង​ប្រជាជន​នេះ​នៅ​យេរូសាឡិម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្ដា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្តាជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់អុលឡោះ‌តាអាឡា​មាន​បន្ទូល ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




អេសាយ 28:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។


ចំពោះ​មនុស្សចំអកឡកឡឺយ ព្រះអង្គ​ចំអកឡកឡឺយ​ដាក់ពួកគេ រីឯ​ចំពោះ​មនុស្ស​រាបទាប​វិញ ព្រះអង្គ​ប្រទាន​ព្រះគុណ​។


ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!


បណ្ដា​មេដឹកនាំ​របស់អ្នក​ជា​អ្នក​បះបោរ និង​ជា​គូកន​របស់​ពួក​ចោរ​; ពួកគេ​គ្រប់គ្នា​ស្រឡាញ់​សំណូក ហើយ​ដេញតាម​ជំនូន ពួកគេ​មិន​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​រឿងក្ដី​របស់​ស្ត្រីមេម៉ាយ​ក៏​មិន​មក​នៅចំពោះ​ពួកគេ​ដែរ​។


ដូច្នេះ​ឥឡូវនេះ កុំ​ចំអកឡកឡឺយ​ឡើយ ក្រែងលោ​ចំណង​របស់អ្នករាល់គ្នា​កាន់តែ​តឹងឡើង ដ្បិត​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ថា ការបំផ្លាញ​ត្រូវបាន​សម្រេច​ទាស់នឹង​ផែនដី​ទាំងមូល​ហើយ​។


ដ្បិត​មនុស្សកាចសាហាវ​នឹង​បាត់ទៅ មនុស្សចំអកឡកឡឺយ​នឹង​អស់ទៅ ហើយ​អស់អ្នក​ដែល​រង់ចាំឱកាស​ប្រព្រឹត្ត​អំពើទុច្ចរិត​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!


ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ ចូរ​ស្ដាប់​យើង​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បានមានបន្ទូល​នឹង​ត្រចៀក​ខ្ញុំ​ថា​៖ “ប្រាកដមែន ផ្ទះ​ជាច្រើន​នឹង​ទៅជា​ទីហិនហោច គឺ​ផ្ទះ​ធំ ហើយ​ល្អ​ផង នឹង​គ្មានអ្នកណា​រស់នៅ​ឡើយ​។


‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម