សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។
២ ធីម៉ូថេ 1:7 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះមិនបានប្រទានវិញ្ញាណនៃភាពកំសាកដល់យើងទេ គឺបានប្រទានវិញ្ញាណនៃព្រះចេស្ដា សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងចិត្តវិញ។ Khmer Christian Bible ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ អាល់គីតាប ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។ |
សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។
ព្រះអង្គប្រមូលប្រាជ្ញាត្រឹមត្រូវទុកសម្រាប់មនុស្សទៀងត្រង់ ព្រះអង្គជាខែលដល់អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺព្រះវិញ្ញាណនៃប្រាជ្ញា និងការយល់ដឹង ព្រះវិញ្ញាណនៃដំបូន្មាន និងមហិទ្ធិឫទ្ធិ ព្រះវិញ្ញាណនៃចំណេះដឹង និងការកោតខ្លាចដល់ព្រះយេហូវ៉ា។
ទូតសួគ៌ក៏តប ហើយប្រាប់ខ្ញុំថា៖ “នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់សូរ៉ូបាបិលថា: ‘មិនមែនដោយកម្លាំង ក៏មិនមែនដោយអំណាចដែរ គឺដោយវិញ្ញាណរបស់យើងវិញ’។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា:
មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។
ប៉ុន្តែនៅពេលភ្ញាក់ខ្លួន គាត់ក៏ពោលថា: ‘ពួកឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមានអាហារសម្បូរហូរហៀរ រីឯខ្ញុំវិញ ខ្ញុំជិតដាច់ពោះស្លាប់នៅទីនេះ!
ហើយមើល៍! ខ្ញុំនឹងបញ្ជូនអ្វីដែលព្រះបិតារបស់ខ្ញុំបានសន្យាមកដល់អ្នករាល់គ្នា។ យ៉ាងណាមិញ ចូរអ្នករាល់គ្នាស្នាក់នៅទីក្រុងរហូតដល់អ្នករាល់គ្នាត្រូវបានបំពាក់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់ចុះ”។
គេក៏នាំគ្នាចេញមកមើលអ្វីដែលបានកើតឡើង។ ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សបានចេញនោះ កំពុងអង្គុយនៅទៀបព្រះបាទាព្រះយេស៊ូវ ដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។
នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។
ប៉ូលតបថា៖ “ឯកឧត្ដមភេស្ទុសអើយ ខ្ញុំមិនឆ្កួតទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងនិយាយពាក្យពិត និងសមហេតុផលទេតើ។
រីឯស្ទេផានបានពេញដោយព្រះគុណ និងព្រះចេស្ដា ក៏ធ្វើការអស្ចារ្យ និងទីសម្គាល់ដ៏ធំជាច្រើនក្នុងចំណោមប្រជាជន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សូលទទួលកម្លាំងកាន់តែខ្លាំងឡើង ហើយផ្ចាញ់ផ្ចាលជនជាតិយូដាដែលរស់នៅដាម៉ាស់ ដោយបញ្ជាក់ថាព្រះយេស៊ូវនេះហើយជាព្រះគ្រីស្ទ។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ហើយពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ ក៏មិនមែនដោយពាក្យដ៏ទាក់ទាញនៃប្រាជ្ញាដែរ គឺដោយការបញ្ជាក់របស់ព្រះវិញ្ញាណ និងព្រះចេស្ដាវិញ
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ហើយគាត់បានប្រាប់ឲ្យយើងដឹងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាក្នុងព្រះវិញ្ញាណដែរ។
ព្រមទាំងអាចរំដោះអស់អ្នកដែលជាប់ក្នុងភាពជាទាសករអស់មួយជីវិតដោយការភ័យខ្លាចសេចក្ដីស្លាប់។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ; ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍បំបាត់សេចក្ដីភ័យខ្លាច។ ដ្បិតសេចក្ដីភ័យខ្លាចតែងតែប្រកបដោយទោស ហើយអ្នកដែលភ័យខ្លាចមិនទាន់បានគ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។