រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ គឺតែងតែបម្រើព្រះទាំងយប់ទាំងថ្ងៃ ដោយការតមអាហារ និងការអធិស្ឋាន។
២ ធីម៉ូថេ 1:3 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះ ជាព្រះអង្គដែលខ្ញុំបានបម្រើតពីដូនតារបស់ខ្ញុំដោយសតិសម្បជញ្ញៈបរិសុទ្ធ ដោយខ្ញុំនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។ Khmer Christian Bible ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ អាល់គីតាប ខ្ញុំសូមអរគុណអុលឡោះ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ |
រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ គឺតែងតែបម្រើព្រះទាំងយប់ទាំងថ្ងៃ ដោយការតមអាហារ និងការអធិស្ឋាន។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។
ប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សា ហើយនិយាយថា៖ “បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានរស់នៅដោយសតិសម្បជញ្ញៈត្រឹមត្រូវទាំងស្រុងនៅចំពោះព្រះ”។
យ៉ាងណាមិញ ខ្ញុំសូមសារភាពការនេះដល់លោកថា ខ្ញុំបានបម្រើព្រះនៃដូនតារបស់ខ្ញុំដូច្នេះ ស្របតាមមាគ៌ានេះដែលពួកគេហៅថានិកាយខុសឆ្គង ព្រមទាំងជឿសេចក្ដីទាំងអស់ស្របតាមក្រឹត្យវិន័យ និងអ្វីៗដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការី
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
“ពិតណាស់ហើយ ជនជាតិយូដាទាំងអស់ស្គាល់របៀបរស់នៅរបស់ខ្ញុំព្រះបាទតាំងពីយុវវ័យមកម្ល៉េះ គឺរបៀបដែលខ្ញុំព្រះបាទនៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំព្រះបាទនៅយេរូសាឡិមកាលពីដំបូង។
ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ
ខ្ញុំនិយាយសេចក្ដីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនភូតភរទេ សតិសម្បជញ្ញៈរបស់ខ្ញុំក៏ធ្វើបន្ទាល់ជាមួយខ្ញុំក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
ខ្ញុំក៏អរព្រះគុណអំពីអ្នករាល់គ្នាឥតឈប់ឈរ ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
យើងអធិស្ឋានអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ឲ្យបានជួបមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញភាពខ្វះខាតខាងជំនឿរបស់អ្នករាល់គ្នា។
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ចំពោះស្ត្រីមេម៉ាយពិតប្រាកដដែលរស់នៅតែឯង គេសង្ឃឹមលើព្រះ ហើយនៅជាប់ក្នុងសេចក្ដីទូលអង្វរ និងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ
ខ្ញុំនឹកចាំអំពីជំនឿឥតពុតត្បុតដែលនៅក្នុងអ្នក ដែលមុនដំបូងបានស្ថិតនៅក្នុងឡូអ៊ីសជីដូនរបស់អ្នក បន្ទាប់មកបានស្ថិតនៅក្នុងអ៊ើនីសម្ដាយរបស់អ្នក ហើយខ្ញុំជឿជាក់ថាស្ថិតនៅក្នុងអ្នកដែរ។
ព្រមទាំងដឹងថា អ្នកបានស្គាល់ព្រះគម្ពីរដ៏វិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ព្រះគម្ពីរអាចធ្វើឲ្យអ្នកមានប្រាជ្ញា ដែលនាំទៅដល់សេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។