Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:4 - ព្រះគម្ពីរខ្មែរសាកល

4 “ពិតណាស់ហើយ ជនជាតិយូដា​ទាំងអស់​ស្គាល់​របៀបរស់នៅ​របស់ខ្ញុំព្រះបាទ​តាំងពី​យុវវ័យ​មកម្ល៉េះ គឺ​របៀបដែល​ខ្ញុំព្រះបាទ​នៅ​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម​កាលពីដំបូង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សាសន៍​យូដា​ទាំង​អស់​ស្គាល់​ដំណើរជីវិត​ទូល​បង្គំតាំង​ពី​ក្មេង គឺ​ទូល​បង្គំ​បាន​នៅ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​របស់​ទូល​បង្គំ និង​នៅ​ក្រុង​យេរូ‌សាឡិម​តាំង​ពីដំបូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូលបង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូលបង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូលបង្គំ​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ជន‌ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ខ្ញុំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ខ្ញុំ​រស់​នៅ​កណ្ដាល​ចំណោម​ជន‌ជាតិ​របស់​ខ្ញុំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 26:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី


អ្នករាល់គ្នា​បាន​ឮ​ហើយ អំពី​កិរិយា​របស់ខ្ញុំ​កាល​ខ្ញុំ​នៅក្នុង​សាសនាយូដា ថា​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​យ៉ាងកាចសាហាវ ថែមទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀតផង​។


ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​;


រីឯ​អ្នក​វិញ អ្នក​បាន​ដើរតាម​សេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និង​ការស៊ូទ្រាំ​របស់ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម