Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 1:3 - Khmer Christian Bible

3 ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​បម្រើ​តពី​ដូនតា​របស់ខ្ញុំ​ដោយ​សតិសម្បជញ្ញៈ​បរិសុទ្ធ ដោយ​ខ្ញុំ​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បម្រើ​ដោយ​មន‌សិការស្អាត​បរិសុទ្ធ ដូច​បុព្វ‌បុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជានិច្ច នៅ​ក្នុងសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​យប់​ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​សូម​អរ​គុណ​អុលឡោះ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វ‌បុរស ដោយ​មន‌សិការ​បរិសុទ្ធ ហើយ​រាល់​ពេល​ខ្ញុំ​ទូរអា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 1:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​គ្រិស្ដ​នៅតែ​ដដែល​ ម្សិលមិញ​ ថ្ងៃនេះ​ និង​រហូត​ដល់​អស់កល្ប​ជានិច្ច។​


លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ រួច​និយាយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​មនសិការ​ល្អ​ទាំង​អស់»​


ប៉ុន្តែ​ ខ្ញុំ​សូម​ប្រាប់​លោក​អំពី​ការ​នេះ​តាម​ត្រង់​ថា​ យោង​តាម​មាគ៌ា​ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុស​ឆ្គង​នោះ​ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើង​ ព្រមទាំង​ជឿ​សេចក្ដី​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​ និង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​


និង​ដើម្បី​ឲ្យ​អ្នក​រក្សា​ជំនឿ​ និង​មនសិការ​ល្អ​ ដ្បិត​អ្នក​ខ្លះ​បាន​បោះបង់​ចោល​សេចក្ដី​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ជំនឿ​របស់​ពួកគេ​លិច​លង់។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​


«ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​


ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​


ខ្ញុំ​នឹកចាំ​ពី​ជំនឿ​ដ៏​ឥត​ពុតត្បុត​ដែល​មាន​នៅ​ក្នុង​អ្នក​ ដែល​មុន​ដំបូង​ជំនឿ​នោះ​ស្ថិត​នៅ​ក្នុង​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក​ បន្ទាប់​មក​នៅ​ក្នុង​អ៊ើនីស​ជា​ម្តាយ​របស់​អ្នក​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ជំនឿ​នោះ​ក៏​នៅ​ក្នុង​អ្នក​ដែរ។​


យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​


ខ្ញុំ​មិន​បាន​ឈប់​អរព្រះគុណ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ឡើយ​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​


ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​


ដ្បិត​យប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​ បាន​ឈរ​ក្បែរ​ខ្ញុំ​


គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​


រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត​សិប​បួន​ឆ្នាំ​ គាត់​មិន​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ឡើយ​ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​តម​អាហារ​ និង​អធិស្ឋាន​ផង។​


រីឯ​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ​ ហើយ​រស់នៅ​ឯកោ​ ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ទាំង​ព្យាយាម​ទូល​អង្វរ​ ហើយ​អធិស្ឋាន​ទាំង​យប់​ ទាំង​ថ្ងៃ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម