Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:3 - ព្រះគម្ពីរខ្មែរសាកល

3 “ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 «ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលី‌គា តែ​បាន​មក​រស់​នៅ​ទី​ក្រុង​នេះ បាន​ទទួល​ការ​អប់​រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វ‌បុរស​របស់​យើងយ៉ាង​តឹង​រឹង នៅ​ទៀប​ជើង​របស់​លោក​កាម៉ា‌លាល ហើយ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ព្រះ ដូច​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បងប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម‌ត្រូវ ក្នុង​ក្រិត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្ដែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ហ៊ូកុំ​នៃ​បុព្វ‌បុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាថា​មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​។


លុះ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​រក​ព្រះអង្គ​ឃើញ​នៅក្នុង​ព្រះវិហារ កំពុង​អង្គុយ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ ទាំង​ស្ដាប់ ទាំង​សួរ​សំណួរ​ដល់​គេ​ផង​។


គេ​ក៏​នាំគ្នា​ចេញមក​មើល​អ្វី​ដែល​បាន​កើតឡើង​។ ពួកគេ​មករក​ព្រះយេស៊ូវ ហើយ​ឃើញ​បុរស​ដែល​អារក្ស​បាន​ចេញ​នោះ កំពុង​អង្គុយ​នៅទៀប​ព្រះបាទា​ព្រះយេស៊ូវ ដោយ​មាន​ស្លៀក​សម្លៀកបំពាក់ និង​ដឹងស្មារតី ក៏​ធ្វើឲ្យ​ពួកគេ​ខ្លាច​។


បន្ទាប់មក បារណាបាស​ចាកចេញទៅ​តើសុស ដើម្បី​រក​សូល


ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖ “យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។


ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​ជា​ជនជាតិយូដា ជា​អ្នកតើសុស​ក្នុង​គីលីគា មិនមែន​ជា​ពលរដ្ឋ​ទីក្រុង​តូចតាច​ទេ​។ ខ្ញុំ​អង្វរ​លោក សូម​អនុញ្ញាតឲ្យ​ខ្ញុំ​និយាយ​នឹង​ប្រជាជន​នេះ​ផង”។


បន្ទាប់ពី​អាន​សំបុត្រ អភិបាល​ក៏​សួរថា​ប៉ូល​មក​ពី​ខេត្ត​ណា​។ លុះ​ជ្រាប​ថា​មកពី​គីលីគា


នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!”។


ពួកគេ​ស្គាល់​ខ្ញុំព្រះបាទ​តាំងពីយូរមកហើយ ហើយ​ពួកគេ​អាច​ធ្វើបន្ទាល់​បាន ប្រសិនបើ​ចង់ ថា​ខ្ញុំព្រះបាទ​បាន​រស់នៅ​ជា​ពួកផារិស៊ី​ស្របតាម​និកាយ​ដ៏តឹងរ៉ឹងបំផុត​នៃ​សាសនា​របស់យើង​។


ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត


ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក​ទៅ​ខាងក្រៅ​បន្តិច​សិន


ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “ជនសេរី” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន


ពេលនោះ សូល​នៅតែ​បញ្ចេញ​ពាក្យគំរាម​សម្លាប់​ចំពោះ​ពួក​សិស្ស​របស់​ព្រះអម្ចាស់​។ គាត់​ចូលទៅ​ជួប​មហាបូជាចារ្យ


ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ក្រោកឡើង ទៅ​ឯ​ផ្លូវ​មួយ​ដែល​គេ​ហៅថា ‘ផ្លូវ​ត្រង់’ ហើយ​រក​អ្នកតើសុស​ម្នាក់​ឈ្មោះ​សូល​នៅក្នុង​ផ្ទះ​របស់​យូដាស​។ ដ្បិត​មើល៍! គាត់​កំពុង​អធិស្ឋាន


កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។


ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។


តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។


ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។


បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម