នៅពេលរ៉ាជែលឃើញថាខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុប រ៉ាជែលក៏ច្រណែនបងស្រីរបស់នាង នាងក៏និយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំមានកូនផង! បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់”។
២ កូរិនថូស 7:10 - ព្រះគម្ពីរខ្មែរសាកល ព្រោះថាទុក្ខព្រួយស្របតាមព្រះ បង្កើតការកែប្រែចិត្តដែលនាំទៅរកសេចក្ដីសង្គ្រោះដែលគ្មានការស្ដាយក្រោយ រីឯទុក្ខព្រួយរបស់លោកីយ៍វិញ នាំឲ្យមានសេចក្ដីស្លាប់។ Khmer Christian Bible ព្រោះការព្រួយចិត្ដដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើឲ្យមានការប្រែចិត្តដែលនាំទៅឯសេចក្ដីសង្គ្រោះ នោះមិនគួរស្ដាយក្រោយឡើយ ប៉ុន្ដែការព្រួយចិត្ដរបស់លោកិយវិញ ធ្វើឲ្យមានសេចក្ដីស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ នោះបង្កើតសេចក្ដីស្លាប់វិញ អាល់គីតាប តាមពិត ទុក្ខព្រួយស្របតាមអុលឡោះបែបនេះ តែងតែនាំឲ្យកែប្រែចិត្ដគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំឲ្យស្លាប់វិញ។ |
នៅពេលរ៉ាជែលឃើញថាខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុប រ៉ាជែលក៏ច្រណែនបងស្រីរបស់នាង នាងក៏និយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំមានកូនផង! បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់”។
ដូច្នេះ ទូលបង្គំសូមសារភាពអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយសារតែបាបរបស់ទូលបង្គំ។
ចិត្តអរសប្បាយធ្វើឲ្យទឹកមុខរីករាយ ប៉ុន្តែទុក្ខព្រួយក្នុងចិត្តធ្វើឲ្យវិញ្ញាណខ្ទេចខ្ទាំ។
អស់ទាំងថ្ងៃរបស់មនុស្សរងទុក្ខ សុទ្ធតែវេទនា ប៉ុន្តែចិត្តរីករាយមានពិធីជប់លៀងជានិច្ច។
វិញ្ញាណរបស់មនុស្សទ្រាំទ្រនឹងជំងឺរបស់ខ្លួន ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំវិញ តើនរណាអាចទ្រវាឡើងបាន?
ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលថា:“មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។ គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង៕
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
“រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។
នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ស្ងៀមទៅ ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះថា៖ “បើដូច្នេះ ព្រះបានប្រទានការកែប្រែចិត្តដែលនាំទៅរកជីវិត ឲ្យសាសន៍ដទៃដែរហ្ន៎!”។
ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕
ក៏ឥឡូវនេះខ្ញុំអរសប្បាយ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្តរហូតដល់ការកែប្រែចិត្តវិញ។ ដ្បិតអ្នករាល់គ្នាបានព្រួយចិត្តស្របតាមព្រះ ដូច្នេះអ្នករាល់គ្នាមិនបានខាតបង់អ្វីដោយសារតែយើងឡើយ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក គាត់ចង់ទទួលពរជាមរតក ប៉ុន្តែត្រូវបានបដិសេធវិញ ហើយទោះបីជាគាត់បានស្វែងរកពរនោះទាំងទឹកភ្នែកក៏ដោយ ក៏រកឱកាសកែប្រែចិត្តមិនបានដែរ។