Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:10 - អាល់គីតាប

10 តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​អុលឡោះ​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រោះ​ការ​ព្រួយចិត្ដ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ នោះ​មិន​គួរ​ស្ដាយ​ក្រោយ​ឡើយ​ ប៉ុន្ដែ​ការ​ព្រួយចិត្ដ​របស់​លោកិយ​វិញ​ ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:10
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​យ៉ាកកូប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ រ៉ាជែល​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា​ហើយ!»។


លោក​យ៉ូណា‌ដាប់​សួរ​សម្តេច​អាំ‌ណូន​ថា៖ «សម្តេច ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្តេច​អាំ‌ណូន​ឆ្លើយ​ថា៖ «ខ្ញុំ​កើត​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង​តាម៉ារ ជា​ប្អូន​របស់​សម្តេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។


ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្តែ‌ផ្តាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


ស្តេច​អហាប់​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ខឹង ព្រោះ​តែ​ពាក្យ​សំដី​ដែល​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​និយាយ​ថា “ខ្ញុំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ជូន​ស្តេច​បាន​ទេ”។ ស្តេច​ដេក​លើ​គ្រែ​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​ពិសា​ឡើយ។


ខ្ញុំ​សូម​សារ‌ភាព​កំហុស ខ្ញុំ​សោក​ស្តាយ​ណាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។


ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីក‌រាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូត‌ស្រងាត់។


ចំពោះ​មនុស្ស​កំសត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​ដែរ។


ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។


ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។


ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។


ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូរអា‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។


អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។


អុលឡោះ​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ទ្រង់​ក៏​ប្រែ​ចិត្ត​មិន​ដាក់​ទោស​ពួក​គេ ដូច​ទ្រង់​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ទ្រង់​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។


ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​ទូរអា​រក​អុលឡោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត


ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ គាត់​ឆ្លើយ​ទ្រង់​វិញ​ថា៖ «អុលឡោះ ខ្ញុំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។


ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ដ​គំនិត»។


រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​និយាយ​ថា “ឱ​អុលឡោះ​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ជា​មនុស្ស​បាប​ផង”។


កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ដ ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។


ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង​ប្រាស​ចាក​សីល‌ធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នៅ​ឡើយ។


ក៏​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បង​ប្អូន​ព្រួយ​ចិត្ដ​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​ឲ្យ​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ដ្បិត​បង​ប្អូន​ព្រួយ​ចិត្ដ​ដូច្នេះ ស្រប​តាម​អុលឡោះ។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ខូច​ខាត​អ្វី​ឡើយ។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក​នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។


ពេល​នោះ ទត​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ទត ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម