Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​រ៉ាជែល​ឃើញ​ថា​ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប រ៉ាជែល​ក៏​ច្រណែន​បងស្រី​របស់នាង នាង​ក៏​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង​! បើមិនដូច្នោះទេ ខ្ញុំ​នឹង​ស្លាប់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​នាង​រ៉ាជែល​ដឹង​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​លោក​យ៉ាកុប​សោះ នាង​មាន​ចិត្ត​ច្រណែន​នឹង​បង​ស្រី ហើយ​នាង​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​លោក​ស្រី​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​លោក​យ៉ាកុប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​រ៉ាជែល​ឃើញ​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សោះ នោះ​នាង​មាន​ចិត្ត​ច្រណែន​នឹង​បង ហើយ​ក៏​និយាយ​ទៅ​យ៉ាកុប​ថា ចូរ​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ខ្ញុំ​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​យ៉ាកកូប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ រ៉ាជែល​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះយេហូវ៉ា​ទត​ឃើញ​ថា​លេអា​ត្រូវបាន​ស្អប់ ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង រីឯ​រ៉ាជែល​នៅជា​ស្ត្រី​អារ​។


ពួក​បងប្រុស​របស់គាត់​ក៏​ច្រណែន​គាត់ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​រក្សា​រឿង​នេះ​ទុកក្នុងចិត្ត​។


នៅក្នុង​ជំរំ ពួកគាត់​ច្រណែន​ម៉ូសេ និង​អើរ៉ុន​ជា​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា


ចិត្ត​ស្ងប់​ជា​ជីវិត​ដល់​រូបកាយ រីឯ​សេចក្ដីច្រណែន​ជា​ដំបៅរលួយ​ក្នុង​ឆ្អឹង​។


ស្ថានមនុស្សស្លាប់ ផ្ទៃ​អារ ដី​ដែល​មិនចេះ​ឆ្អែត​ដោយ​ទឹក និង​ភ្លើង​ដែល​មិនចេះ​និយាយថា​៖ “ល្មម”។


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


ព្រះអង្គ​ក៏​យាង​ចេញ​ពី​យូឌា ហើយ​ទៅ​កាលីឡេ​ម្ដងទៀត​។


ពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ទីក្រុង​អស់ហើយ ដើម្បី​ទិញ​អាហារ​។


ពីព្រោះ​អ្នករាល់គ្នា​នៅតែ​នៅ​ខាងសាច់ឈាម​នៅឡើយ​។ ដ្បិត​ប្រសិនបើ​មាន​ការឈ្នានីស និង​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ហើយ​ដើរតាម​របៀប​មនុស្ស​ទេ​ឬ​?


ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។


ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។


ឬមួយក៏​អ្នករាល់គ្នា​គិត​ថា ដែល​ព្រះគម្ពីរ​ចែង​ទុកមក​ថា​: “ព្រះវិញ្ញាណ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យសណ្ឋិត​នៅក្នុង​យើង ស្រឡាញ់​យើង រហូតដល់​ប្រច័ណ្ឌ​យើង” គឺ​ឥតប្រយោជន៍​ទេឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម