“ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យគេហៅអ្នករាល់គ្នាថា ‘គ្រូ ’ ឡើយ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
២ កូរិនថូស 4:5 - ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងប្រកាសមិនមែនអំពីខ្លួនយើងទេ គឺអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយសារតែព្រះយេស៊ូវ។ Khmer Christian Bible ព្រោះយើងមិនប្រកាសអំពីខ្លួនយើងទេ គឺអំពីព្រះយេស៊ូគ្រិស្ដដ៏ជាព្រះអម្ចាស់វិញ ហើយដោយព្រោះព្រះយេស៊ូ ខ្លួនយើងត្រលប់ជាបាវបម្រើអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយរាប់ខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ អាល់គីតាប យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែអ៊ីសានេះហើយ។ |
“ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យគេហៅអ្នករាល់គ្នាថា ‘គ្រូ ’ ឡើយ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
“ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងមូលដឹងជាប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទៅជាព្រះអម្ចាស់ផង និងជាព្រះគ្រីស្ទផង”។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ;
ដូចដែលខ្ញុំបំពេញចិត្តមនុស្សទាំងអស់ក្នុងគ្រប់ការទាំងអស់ដែរ ដោយមិនស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេបានសង្គ្រោះ។
ដោយហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាដែលនិយាយដោយព្រះវិញ្ញាណរបស់ព្រះ អាចនិយាយថា៖ “សូមឲ្យព្រះយេស៊ូវត្រូវបណ្ដាសា” បានឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា៖ “ព្រះយេស៊ូវជាព្រះអម្ចាស់” បានដែរ ប្រសិនបើមិនមែនដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
ពីព្រោះខ្ញុំបានសម្រេចចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំនឹងមិនព្រមដឹងអ្វីឡើយ ក្រៅពីព្រះយេស៊ូវគ្រីស្ទ គឺព្រះអង្គនោះដែលត្រូវគេឆ្កាង។
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
ជាការពិត ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ ដែលត្រូវបានប្រកាសក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង គឺតាមរយៈខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ ព្រះអង្គមិនមែន “មែន” ផង “ទេ” ផងនោះទេ គឺនៅក្នុងព្រះអង្គមានតែ “មែន”។
នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
មានអ្នកខ្លះប្រកាសព្រះគ្រីស្ទដោយចិត្តឈ្នានីស និងការឈ្លោះប្រកែកមែន ហើយក៏មានអ្នកខ្លះប្រកាសព្រះគ្រីស្ទដោយបំណងល្អដែរ។
ហើយគ្រប់ទាំងអណ្ដាតសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះដែលជាព្រះបិតា។
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
ត្រូវតែបិទមាត់អ្នកទាំងនោះ។ ពួកគេផ្ដួលរំលំក្រុមគ្រួសារទាំងមូល ដោយបង្រៀនអ្វីដែលពួកគេមិនត្រូវបង្រៀន ដើម្បីបានកម្រៃទុច្ចរិត។
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។