Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:8 - ព្រះគម្ពីរខ្មែរសាកល

8 “ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "ព្រះ‌គ្រូ" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ​គ្រូ​តែ​មួយ​គត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “តួន”សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “តួន”តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:8
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘បេលសេប៊ូល’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


ហើយក៏​កុំ​ឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘ចៅហ្វាយ’ ដែរ ដ្បិត​ចៅហ្វាយ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ គឺ​ព្រះ​គ្រីស្ទ​។


ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘លោកគ្រូ’ ផង។


ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។


យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “ជម្រាបសួរ រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា​៖“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក​?”។ បុរស​ខ្វាក់ភ្នែក​នោះ​ទូលថា​៖ “រ៉ាបូនី​! សូម​ឲ្យ​ខ្ញុំ​មើលឃើញ​វិញ​ផង”។


ពេត្រុស​ក៏​នឹកឃើញ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី មើល៍! ដើមល្វា​ដែល​លោក​ដាក់បណ្ដាសា​នោះ បាន​ក្រៀមស្វិត​ទៅហើយ”។


នៅពេល​មក​ដល់ យូដាស​ក៏​ចូលទៅជិត​ព្រះអង្គ​ភ្លាម ទូលថា​៖ “រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។


ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “រ៉ាប៊ី ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។


ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង”។


ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។


ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។


ពួក​សិស្ស​ទូលថា​៖ “រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ម៉ារា​!”។ នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ​ថា​៖ “រ៉ាបូនី​!” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ពួកគេ​ក៏​មករក​យ៉ូហាន ហើយ​និយាយថា​៖ “រ៉ាប៊ី អ្នកដែល​នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ជាមួយ​លោក ដែល​លោក​ធ្លាប់​ធ្វើបន្ទាល់​នោះ មើល៍! គាត់​កំពុង​ធ្វើពិធីជ្រមុជទឹក ហើយ​មនុស្ស​ទាំងអស់​កំពុង​ទៅរក​គាត់”។


ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី សូមអញ្ជើញ​ពិសា”។


ពេល​រក​ព្រះអង្គ​ឃើញ​នៅ​ត្រើយម្ខាង​បឹង ពួកគេ​ក៏​ទូលថា​៖ “រ៉ាប៊ី តើ​លោក​មក​ដល់​ទីនេះ​ពីអង្កាល់​?”។


ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទូល​សួរ​ថា៖ “រ៉ាប៊ី គាត់​កើតមក​ខ្វាក់ភ្នែក​ដូច្នេះ តើ​នរណា​បាន​ប្រព្រឹត្តបាប អ្នកនេះ ឬ​ឪពុកម្ដាយ​របស់​គាត់​?”។


នេះ​មិនមែន​ថា យើង​ត្រួតត្រា​លើ​ជំនឿ​របស់អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ យើង​ជា​អ្នករួមការងារ ដើម្បីជា​អំណរ​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ឈរមាំ​ដោយសារតែ​ជំនឿ​។


ជាការពិត យើង​ប្រកាស​មិនមែន​អំពី​ខ្លួនយើង​ទេ គឺ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​ខ្លួនយើង​ជា​បាវបម្រើ​របស់អ្នករាល់គ្នា ដោយសារតែ​ព្រះយេស៊ូវ​។


ដែល​ពូជអម្បូរ​ទាំងអស់​នៅ​លើមេឃ និង​នៅលើ​ផែនដី បាន​ទទួលឈ្មោះ​ពី​ព្រះអង្គ​——


មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​!


បងប្អូន​របស់ខ្ញុំ​អើយ កុំ​ធ្វើជា​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ដែលធ្វើជាគ្រូ​នឹង​ទទួល​ការជំនុំជម្រះ​តឹងរ៉ឹងជាង​។


ក៏មិនមែន​ដោយ​ជិះជាន់​លើ​អ្នក​ដែល​ត្រូវបាន​ប្រទានមកឲ្យអ្នករាល់គ្នាមើលថែ​នោះ​ទេ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​ហ្វូងចៀម​។


ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក ជាមួយ​បងប្អូន​របស់អ្នក ដែលជា​ព្យាការី និង​ជាមួយ​អ្នក​ដែល​រក្សា​ព្រះបន្ទូល​របស់​សៀវភៅ​នេះ​ដែរ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម