ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
១ យ៉ូហាន 3:23 - ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។ Khmer Christian Bible នេះជាបញ្ញត្ដិរបស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាព្រះយេស៊ូគ្រិស្ដ ហើយឲ្យស្រឡាញ់គ្នាទៅវិញទៅមកតាមបញ្ញត្ដិដែលព្រះអង្គបានប្រទានដល់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបទបញ្ជារបស់ព្រះអង្គ គឺយើងត្រូវជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានបង្គាប់មកយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបទបញ្ជា*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបញ្ញត្តទ្រង់ នោះគឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ អាល់គីតាប រីឯបទបញ្ជារបស់អុលឡោះមានដូចតទៅ គឺយើងត្រូវជឿលើនាមអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលទ្រង់ប្រទានមកយើង។ |
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
រីឯបទបញ្ជាទីពីរក៏ដូចទីមួយដែរ គឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។
ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ!”។
រីឯអស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យពួកគេបានជាកូនរបស់ព្រះ។
“ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
នេះជាសេចក្ដីបង្គាប់របស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ពេលព្រះអង្គគង់នៅយេរូសាឡិមក្នុងអំឡុងពេលបុណ្យរំលង មានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើ។
អ្នកដែលជឿលើព្រះអង្គ មិនត្រូវបានកាត់ទោសឡើយ រីឯអ្នកដែលមិនជឿ ត្រូវបានកាត់ទោសរួចហើយ ពីព្រោះគេមិនបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖“នេះជាការងាររបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក”។
ពួកគេឆ្លើយថា៖ “ចូរជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវចុះ នោះអ្នក និងក្រុមគ្រួសាររបស់អ្នកនឹងបានសង្គ្រោះ”។
ព្រមទាំងដើរក្នុងសេចក្ដីស្រឡាញ់ចុះ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងដែរ ហើយបានប្រគល់អង្គទ្រង់ជំនួសយើងទុកជាតង្វាយ និងយញ្ញបូជា ដើម្បីជាក្លិនក្រអូបពិដោរដល់ព្រះ។
រីឯចំពោះសេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នាមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់បានទទួលការបង្រៀនពីព្រះ ឲ្យស្រឡាញ់គ្នាទៅវិញទៅមកហើយ។
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសរសេរមកអ្នករាល់គ្នាមិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺសេចក្ដីបង្គាប់ចាស់ដែលអ្នករាល់គ្នាមានតាំងពីដំបូងមក។ សេចក្ដីបង្គាប់ចាស់នេះជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់ឮហើយ។
ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។
អ្នកណាក៏ដោយដែលសារភាពថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះ ព្រះស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅក្នុងព្រះដែរ។
នេះជាសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះគ្រីស្ទ គឺឲ្យអ្នកដែលស្រឡាញ់ព្រះ ស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។