Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:29 - ព្រះគម្ពីរខ្មែរសាកល

29 ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​ថា​៖“នេះ​ជា​ការងារ​របស់​ព្រះ គឺឲ្យ​អ្នករាល់គ្នា​ជឿលើ​ម្នាក់​ដែល​ព្រះ​ចាត់ឲ្យមក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ចាត់​ឲ្យ​មក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កិច្ច‌ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់​អុលឡោះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:29
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​យើងខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ធ្វើ​ការងារ​របស់​ព្រះ​?”។


ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។


ព្រះ​បិតា​ដែល​មានព្រះជន្មរស់​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយខ្ញុំ​រស់​ដោយសារតែ​ព្រះ​បិតា​យ៉ាងណា អ្នក​ដែល​ហូប​ខ្ញុំ ក៏​នឹង​រស់​ដោយសារតែ​ខ្ញុំ​យ៉ាងនោះ​ដែរ​។


ពួកគេ​ឆ្លើយថា​៖ “ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”។


ដោយ​នឹកចាំ​ឥតឈប់ឈរ​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង អំពី​កិច្ចការ​នៃ​ជំនឿ​របស់អ្នករាល់គ្នា និង​ការនឿយហត់​នៃ​សេចក្ដីស្រឡាញ់ ព្រមទាំង​ការស៊ូទ្រាំ​នៃ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


អ្នក​ឃើញ​ថា ជំនឿ​បាន​ធ្វើការជាមួយ​ការប្រព្រឹត្ត​របស់​លោក ហើយ​ដោយសារតែ​ការប្រព្រឹត្ត ជំនឿ​ក៏​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។


ចំពោះ​អ្នក​ដែល​មានជ័យជម្នះ និង​អ្នក​ដែល​កាន់តាម​កិច្ចការ​របស់យើង​រហូតដល់​ទីបញ្ចប់ យើង​នឹង​ឲ្យ​សិទ្ធិអំណាច​លើ​ប្រជាជាតិ​ទាំងឡាយ​ដល់​អ្នកនោះ​——


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម