Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 1:15 - ព្រះគម្ពីរខ្មែរសាកល

15 ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង​ គឺ​ថា​ ព្រះគ្រិស្ដ​យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​សង្គ្រោះ​មនុស្ស​បាប​ ហើយ​ក្នុង​ចំណោម​នោះ​ ខ្ញុំ​ជា​មនុស្ស​បាប​បំផុត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដែល​ខ្ញុំ​រូប​នេះ​ជា​លេខ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះគ្រិស្ត‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ផ្ទាល់។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 1:15
41 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​។


ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


ចូរ​អ្នករាល់គ្នា​ទៅ​រៀន​ចុះ ថា​តើ​ពាក្យដែលថា‘យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’​មានន័យ​ដូចម្ដេច​! ដ្បិត​ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាបវិញ”។


ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នក​ដែល​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ គឺ​អ្នក​ដែល​មានជំងឺ​វិញ ដែល​ត្រូវការ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាបវិញ”។


ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ក៏​រអ៊ូរទាំ​ថា៖ “អ្នកនេះ​ទទួល​មនុស្សបាប ហើយ​ហូបជាមួយ​ពួកគេ​ទៀតផង”។


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង”។


ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប​ឲ្យ​កែប្រែចិត្តវិញ”។


រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


ប្រសិនបើ​អ្នកណា​ឮ​ពាក្យ​របស់ខ្ញុំ ហើយ​មិន​ប្រតិបត្តិតាម​ខ្ញុំ​មិន​កាត់ទោស​អ្នកនោះ​ទេ ពីព្រោះ​ខ្ញុំ​មក​មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ឡើយ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​វិញ​។


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


បន្ទាប់មក ពួក​សាវ័ក និង​បងប្អូន​ដែល​នៅ​ទូទាំង​យូឌា បាន​ឮ​ថា​ពួក​សាសន៍ដទៃ​ក៏​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ដែរ​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


ព្រះ​បាន​តាំង​អ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ហើយ​ចាត់​ព្រះអង្គ​ឲ្យមក​ឯ​អ្នករាល់គ្នា​ជាមុន ដើម្បី​ប្រទានពរ​អ្នករាល់គ្នា ដោយ​បង្វែរ​អ្នករាល់គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើអាក្រក់”៕


ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។


ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។


ជាការពិត ខ្ញុំ​ជា​អ្នក​តូចជាងគេ​ក្នុងចំណោម​ពួក​សាវ័ក ហើយ​មិន​ស័ក្ដិសម​នឹង​ត្រូវគេ​ហៅថា​សាវ័ក​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


ទាំង​កាន់ខ្ជាប់​នូវ​ជំនឿ និង​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ផង​។ មាន​អ្នកខ្លះ​បោះបង់ចោល​សេចក្ដីទាំងនេះ បណ្ដាលឲ្យ​លិចសំពៅ​នៃ​ជំនឿ​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: “ប្រសិនបើ​អ្នកណា​ប្រាថ្នាចង់បាន​មុខងារជាអ្នកមើលខុសត្រូវ អ្នកនោះ​ចង់បាន​មុខងារ​ដ៏ប្រសើរ​ហើយ”។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង​។


នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: ប្រសិនបើ​យើង​ស្លាប់ជាមួយ​ព្រះគ្រីស្ទ យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​;


ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។


ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះគ្រីស្ទ​បាន​លេចមក ដើម្បី​យក​បាប​ចេញ ហើយ​នៅក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ​។


អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប ជារបស់​មារ ពីព្រោះ​មារ​បាន​ប្រព្រឹត្តបាប​តាំងពី​ដើមដំបូង​មក​។ ហេតុនេះហើយបានជា​ព្រះបុត្រារបស់ព្រះ​លេចមក ដើម្បី​បំផ្លាញ​កិច្ចការ​របស់​មារ​។


ទីបន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិតអស់កល្បជានិច្ច​ដល់​យើង ហើយ​ជីវិត​នេះ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូលថា​៖ “មើល៍! យើង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ថ្មីឡើងវិញ​!”។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “ចូរ​កត់ទុក​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ”។


រួច​ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ”។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម