Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:13 - ព្រះគម្ពីរខ្មែរសាកល

13 ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដែល​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​រាល់គ្នា​មាន​ជីវិត​អស់កល្ប​ជានិច្ច‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​បុត្រា​របស់​អុលឡោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អស់អ្នកដែល​ទទួល​ព្រះអង្គ គឺ​អស់អ្នក​ដែល​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សិទ្ធិអំណាច​ឲ្យ​ពួកគេ​បានជា​កូន​របស់​ព្រះ​។


ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


គឺ​សិស្ស​ម្នាក់​នេះ​ហើយ ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ ព្រមទាំង​សរសេរ​សេចក្ដីទាំងនេះ ហើយ​យើង​ក៏​ដឹង​ថា ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត​។


អ្នក​ដែល​ជឿលើ​ព្រះអង្គ មិន​ត្រូវបាន​កាត់ទោស​ឡើយ រីឯ​អ្នក​ដែល​មិន​ជឿ ត្រូវបាន​កាត់ទោស​រួចហើយ ពីព្រោះ​គេ​មិន​បាន​ជឿលើ​ព្រះនាម​ព្រះបុត្រាតែមួយ​របស់​ព្រះ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


ឥឡូវនេះ ព្រះនាម​របស់​ព្រះអង្គ​បាន​ធ្វើឲ្យ​បុរសនេះ​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់ មានកម្លាំងឡើង ដោយសារតែ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​។ ជំនឿ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវ បាន​ធ្វើឲ្យ​បុរស​នេះ​ជាទាំងស្រុង​នៅមុខ​អ្នក​ទាំងអស់គ្នា​។


គ្មាន​សេចក្ដីសង្គ្រោះ​តាមរយៈ​អ្នកណា​ផ្សេងទៀត​ឡើយ ដ្បិត​នៅ​ក្រោមមេឃ គ្មាន​នាម​ផ្សេងទៀត​ដែល​បាន​ប្រទាន​មក​មនុស្ស ដើម្បីឲ្យ​យើង​ត្រូវតែ​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ”។


យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។


ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “អ័ប្បា​! ព្រះ​បិតា​អើយ!” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


យើង​សរសេរ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អំណរ​របស់យើង​ត្រូវបាន​បំពេញ​។


កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្តបាប យើង​មាន​ព្រះជំនួយ​នៅចំពោះ​ព្រះ​បិតា គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏សុចរិតយុត្តិធម៌​។


ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដីពិត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីពិត និង​ដោយព្រោះ​គ្មាន​សេចក្ដីកុហក​ណា​ចេញពី​សេចក្ដីពិត​ឡើយ។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ស្ដីអំពី​អ្នក​ដែល​បោកបញ្ឆោត​អ្នករាល់គ្នា​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​សម្ដែង​ក្នុងចំណោម​យើង​ដោយការនេះ​ឯង គឺ​ដោយ​ការដែល​ព្រះ​បាន​ចាត់​ព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យមក​ក្នុង​ពិភពលោក ដើម្បីឲ្យ​យើង​មានជីវិត​តាមរយៈ​ព្រះបុត្រា​។


អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។


ទីបន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិតអស់កល្បជានិច្ច​ដល់​យើង ហើយ​ជីវិត​នេះ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម