Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:9 - ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 រីឯ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ខ្ញុំ​មិន​ចាំបាច់​សរសេរ​មក​អ្នក​រាល់គ្នា​ទេ​ ព្រោះ​ព្រះជាម្ចាស់​បង្រៀន​អ្នក​រាល់គ្នា​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បងប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បងប្អូន​ទេ ដ្បិត​បងប្អូន​បាន​រៀន​ពី​ព្រះ‌ជាម្ចាស់​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​វិញ យើង​មិន​ចាំ‌បាច់​សរសេរ​មក​ទូន្មាន​បង​ប្អូន​ទេ ដ្បិត​បង​ប្អូន​បាន​រៀន​ពី​អុលឡោះ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:9
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ការដែល​បងប្អូន​រស់នៅ​ដោយ​រួមគ្នាតែមួយ នោះ​ល្អ​យ៉ាងណាហ្ន៎ និង​ប្រពៃ​យ៉ាងណាហ្ន៎​!


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


រីឯ​បទបញ្ជា​ទីពីរ​ក៏​ដូច​ទីមួយ​ដែរ គឺ​:‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង’​។


ប៉ុន្តែ​ព្រះជំនួយ គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បិតា​នឹង​ចាត់ឲ្យមក​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​បង្រៀន​សេចក្ដី​ទាំងអស់​ដល់​អ្នករាល់គ្នា ហើយ​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​។


ពេលនោះ ហ្វូងមនុស្ស​ដែល​បាន​ជឿ​មានចិត្តគំនិតតែមួយ ហើយ​គ្មានអ្នកណា​ម្នាក់​អះអាងថា អ្វីៗដែល​ខ្លួន​មាន​ជា​របស់ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ពួកគេ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។


ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក ដោយ​សេចក្ដីស្រឡាញ់ជាបងប្អូន ហើយ​ចូរ​នាំមុខ​ក្នុង​ការគោរព​គ្នាទៅវិញទៅមក​។


ចំពោះ​ការងារបម្រើ​ដល់​វិសុទ្ធជន នោះ​មិនចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ


ដូច្នេះ ចូរឲ្យ​យើង​ទាំងអស់គ្នាដែល​ពេញវ័យ​ហើយ គិត​បែបនេះ​ចុះ​។ ប្រសិនបើ​អ្នករាល់គ្នា​មានគំនិត​អ្វី​ផ្សេង ព្រះ​នឹង​បើកសម្ដែង​ការនោះ​ដល់​អ្នករាល់គ្នា​ដែរ​។


បងប្អូន​អើយ ចំពោះ​ពេលវេលា និង​ពេលកំណត់​នោះ អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ​។


“ព្រះអម្ចាស់​មានបន្ទូលថា​: ‘ក្រោយពី​គ្រានោះ យើង​នឹង​តាំង​សម្ពន្ធមេត្រី​នេះ​ជាមួយ​ពួកគេ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ចារឹក​ក្រឹត្យវិន័យនោះ​ក្នុង​គំនិត​របស់​ពួកគេ’”


ចូរឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ជានិច្ច​។


ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


បន្ថែម​សេចក្ដីស្រឡាញ់ជាបងប្អូន​លើ​ការគោរពព្រះ ហើយ​បន្ថែម​សេចក្ដីស្រឡាញ់​លើ​សេចក្ដីស្រឡាញ់ជាបងប្អូន​។


អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ;


ដ្បិត​នេះ​ជា​សារ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក គឺឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម