Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 4:21 - ព្រះគម្ពីរខ្មែរសាកល

21 នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 នេះ​ជា​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​ព្រះអង្គ​មក​ គឺ​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ នោះ​ត្រូវ​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 យើង​បាន​ទទួល​បទ‌បញ្ជា​នេះ​មក​ពី​ព្រះ‌អង្គ​ថា អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ អ្នក​នោះ​ក៏​ត្រូវ​តែ​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​ព្រះអង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បងប្អូន​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​អុលឡោះ​ថា «អ្នក​ណា​ស្រឡាញ់​អុលឡោះ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ដែរ»។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 4:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​: ‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ​ហើយ​ស្អប់​ខ្មាំងសត្រូវ​របស់អ្នក’។


អ្នកច្បាប់នោះ​ទូលថា​៖ “គឺ​អ្នក​ដែល​សម្ដែង​សេចក្ដីមេត្តា​ដល់​គាត់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​អ្នក​ទៅ ហើយ​ប្រព្រឹត្ត​ដូចគ្នាដែរ​ចុះ”។


នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។


ពីព្រោះ​ក្រឹត្យវិន័យ​ទាំងមូល​ត្រូវបាន​បំពេញ​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ ដែលថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។


ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​សេចក្ដីបង្គាប់​ចាស់‍ដែល​អ្នករាល់គ្នា​មាន​តាំងពី​ដំបូង​មក​។ សេចក្ដីបង្គាប់​ចាស់​នេះ​ជា​ព្រះបន្ទូល​ដែល​អ្នករាល់គ្នា​ធ្លាប់‍​ឮ​ហើយ​។


ដ្បិត​នេះ​ជា​សារ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក គឺឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក​។


យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ ពីព្រោះ​យើង​ស្រឡាញ់​បងប្អូន​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​ស្ថិតនៅ​ក្នុង​សេចក្ដីស្លាប់‍។


កូន​រាល់គ្នា​អើយ យើង​ត្រូវ​ស្រឡាញ់ មិនមែន​ដោយ​ពាក្យសម្ដី ឬ​បបូរមាត់​ទេ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្ដីពិត​វិញ​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ព្រះ​បាន​ស្រឡាញ់​យើង​ដល់ម្ល៉េះ យើង​ក៏​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម