១ យ៉ូហាន 3:19 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែការនេះ យើងនឹងដឹងថា យើងជារបស់សេចក្ដីពិត ហើយយើងនឹងស្ងប់ចិត្តនៅចំពោះព្រះ Khmer Christian Bible ហើយដោយរបៀបនេះ យើងដឹងថា យើងមកពីសេចក្ដីពិត និងបានធ្វើឲ្យចិត្តរបស់យើងស្ងប់នៅចំពោះព្រះភក្ដ្ររបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង អាល់គីតាប ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះទ្រង់ទេ។ |
លទ្ធផលនៃសេចក្ដីសុចរិតនឹងបានជាសន្តិភាព ហើយផលនៃសេចក្ដីសុចរិតនឹងបានជាភាពស្ងៀមស្ងប់ និងជាសេចក្ដីសុខសាន្តជារៀងរហូត។
មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារតែការនេះឯង គឺប្រសិនបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក”។
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
ជាការពិត ខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទូតសួគ៌ក្ដី មេគ្រប់គ្រងក្ដី អ្វីៗនាបច្ចុប្បន្នកាលក្ដី អ្វីៗនាអនាគតកាលក្ដី អំណាចនានាក្ដី
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
ប្រសិនបើយើងនិយាយថា យើងគ្មានបាប នោះយើងកំពុងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ;
ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើចិត្តរបស់យើងមិនចោទប្រកាន់យើងទេ យើងមានភាពក្លាហាននៅចំពោះព្រះ