Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:19 - Khmer Christian Bible

19 ហើយ​ដោយ​របៀប​នេះ​ យើង​ដឹង​ថា​ យើង​មក​ពី​សេចក្ដី​ពិត​ និង​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ដោយសារតែការនេះ យើង​នឹង​ដឹង​ថា យើង​ជារបស់​សេចក្ដីពិត ហើយ​យើង​នឹង​ស្ងប់​ចិត្ត​នៅចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ដ​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​


លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​


ហើយ​គាត់​ជឿ​ប្រាកដ​ថា​ អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ ព្រះអង្គ​ក៏​អាច​ធ្វើ​បានដែរ​


ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​


ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​អស់​នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ ដោយ​មិន​បាន​ទទួល​អ្វី​ៗ​តាម​សេចក្ដី​សន្យា​ផង​ ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ​ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។


បើ​យើង​និយាយ​ថា​យើង​គ្មាន​បាប​ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​យើង​ទេ​


ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​រួច​ហើយ​ ហើយ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​ចេញ​មក​ពី​សេចក្ដី​ពិត​ឡើយ។​


យើង​ដឹង​ថា​ ដោយសារ​យើង​ស្រឡាញ់​បងប្អូន​ យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ឯ​ជីវិត​ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់បងប្អូន​ អ្នក​នោះ​ស្ថិត​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។​


ព្រោះ​ព្រះជាម្ចាស់​ធំ​ជាង​ចិត្ដ​របស់​យើង​ ហើយ​ព្រះអង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់​ ទោះបី​ចិត្ដ​របស់​យើង​ចោទ​ប្រកាន់​យើង​ក៏​ដោយ។​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ បើ​ចិត្ដ​របស់​យើង​មិន​ចោទ​ប្រកាន់​យើង​ទេ​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម