មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
១ យ៉ូហាន 2:25 - ព្រះគម្ពីរខ្មែរសាកល នេះហើយ ជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាដល់យើង គឺជីវិតអស់កល្បជានិច្ច។ Khmer Christian Bible នេះជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាជាមួយយើង គឺជាជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាសេចក្ដីដែលព្រះអង្គបានសន្យាជាមួយយើង គឺជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។ អាល់គីតាប រីឯបន្ទូលដែលទ្រង់បានសន្យាជាមួយយើងនោះ គឺទ្រង់ប្រទានជីវិតអស់កល្បជានិច្ចមកយើង។ |
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
ហើយមិនទទួលបានច្រើនដងលើសមុននៅលោកបច្ចុប្បន្ន និងមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ”។
ហើយខ្ញុំផ្ដល់ជីវិតអស់កល្បជានិច្ចដល់ពួកវា ដូច្នេះពួកវាមិនវិនាសសោះឡើយ គឺជារៀងរហូត។ គ្មានអ្នកណាអាចកញ្ឆក់ពួកវាពីដៃរបស់ខ្ញុំបានឡើយ។
ខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ គឺខ្ញុំនិយាយយ៉ាងនោះដូចដែលព្រះបិតាបានប្រាប់ខ្ញុំ”៕
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំគឺឲ្យអស់អ្នកដែលឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រានោះ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿខ្ញុំ មានជីវិតអស់កល្បជានិច្ច។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់
ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
យ៉ាងណាមិញ នេះជាហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្តា គឺដើម្បីឲ្យព្រះគ្រីស្ទយេស៊ូវបានសម្ដែងការអត់ធ្មត់ដ៏ពេញលេញក្នុងខ្ញុំដែលជាមេនៃមនុស្សបាប ដើម្បីជាគំរូដល់អ្នកដែលរៀបនឹងជឿទុកចិត្តលើព្រះអង្គដើម្បីបានជីវិតអស់កល្បជានិច្ច។
ចូរប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អនៃជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យបាន។ អ្នកត្រូវបានត្រាស់ហៅដើម្បីការនេះ និងដើម្បីសារភាពពាក្យសារភាពដ៏ល្អ នៅមុខសាក្សីជាច្រើន។
ធ្វើដូច្នេះ គេនឹងប្រមូលទុកសម្រាប់ខ្លួនឯងនូវគ្រឹះដ៏ល្អសម្រាប់អនាគត ដើម្បីឲ្យបានចាប់ជីវិតដ៏ពិតប្រាកដ។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
ដើម្បីកាលណាយើងត្រូវបានរាប់ជាសុចរិតដោយសារតែព្រះគុណរបស់ព្រះអង្គ នោះយើងនឹងបានជាអ្នកទទួលមរតក ស្របតាមសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។
គឺជីវិតនេះហើយ ដែលត្រូវបានសម្ដែង។ យើងបានឃើញ ហើយធ្វើបន្ទាល់ ព្រមទាំងប្រកាសដល់អ្នករាល់គ្នានូវជីវិតអស់កល្បជានិច្ច ដែលស្ថិតនៅជាមួយព្រះបិតា ហើយត្រូវបានសម្ដែងដល់យើង។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។
ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។