Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 6:19 - ព្រះគម្ពីរខ្មែរសាកល

19 ធ្វើដូច្នេះ គេ​នឹង​ប្រមូលទុក​សម្រាប់​ខ្លួនឯង​នូវ​គ្រឹះ​ដ៏ល្អ​សម្រាប់​អនាគត ដើម្បីឲ្យ​បាន​ចាប់​ជីវិត​ដ៏ពិតប្រាកដ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ឲ្យ​ពួកគេ​សន្សំ​ទ្រព្យ​ដែល​ជា​គ្រឹះ​ដ៏​ល្អ​ទុក​សម្រាប់​ខ្លួន​នា​ពេល​អនាគត​ ដើម្បី​ឈោង​ចាប់​ជីវិត​ដ៏​ពិត​ប្រាកដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់‌វង្ស​សម្រាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់​វង្ស​សម្រាប់​សូរ៉កា ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 6:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


កាលណា​ព្យុះសង្ឃរា​ផាត់បាត់​ទៅ មនុស្ស​អាក្រក់​ក៏​គ្មានទៀត​ដែរ រីឯ​មនុស្ស​សុចរិត​នៅស្ថិតស្ថេរ​ជារៀងរហូត​។


សេចក្ដីស្វាហាប់ និង​កិត្តិយស​ជា​សម្លៀកបំពាក់​របស់នាង ហើយ​នាង​អាច​សើច​បាន​ចំពោះ​ថ្ងៃ​ដែលនឹង​មកដល់​។


ចូរ​ចែក​ចំណែក​ជា​ប្រាំពីរ ឬ​ជា​ប្រាំបី​ចុះ ដ្បិត​អ្នក​មិន​ដឹង​ថា​មហន្តរាយ​អ្វី​នឹង​កើតមាន​នៅលើ​ផែនដី​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នក​ចង់ឲ្យ​បាន​គ្រប់លក្ខណ៍ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។


ចូរ​លក់​អ្វីៗដែល​អ្នករាល់គ្នា​មាន ហើយ​ចែកទាន​ចុះ​។ ចូរ​រៀបចំ​ថង់ប្រាក់​ដែល​មិន​ចេះ​ពុកផុយ និង​ទ្រព្យសម្បត្តិ​ដែល​មិនចេះអស់ ទុក​សម្រាប់​ខ្លួនឯង​នៅ​ស្ថានសួគ៌ ជា​កន្លែងដែល​គ្មាន​ចោរ​មកជិត ឬ​សត្វល្អិត​ស៊ីបំផ្លាញ​នោះ​ឡើយ​។


“ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បង្កើត​មិត្តភក្ដិ​សម្រាប់​ខ្លួនឯង​ពី​ទ្រព្យសម្បត្តិដ៏ទុច្ចរិត​ចុះ ដើម្បីឲ្យ​គេ​បាន​ទទួល​អ្នករាល់គ្នា​ទៅក្នុង​លំនៅដ៏អស់កល្បជានិច្ច កាលណា​ទ្រព្យសម្បត្តិនោះ​រលាយសូន្យ​ទៅ​។


ព្រះអង្គ​មានបន្ទូលថា​៖“នៅ​ទីក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោតខ្លាច​ព្រះ ហើយក៏​មិន​គោរព​មនុស្ស​ដែរ​។


ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​គាត់​ថា៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​លក់​អ្វីៗ​ទាំងអស់​ដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


និង​ឲ្យ​ព្រះ​គ្រីស្ទ​គង់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​តាមរយៈ​ជំនឿ ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចាក់ឫស និង​ចាក់គ្រឹះរឹងមាំ​ក្នុង​សេចក្ដីស្រឡាញ់


នេះ​មិនមែន​ថា ខ្ញុំ​បាន​ទទួល​ហើយ ឬ​បានគ្រប់លក្ខណ៍​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ប្រឹងជម្នះ​ចាប់ឲ្យបាន​ដោយប្រការណាមួយ ដ្បិត​ខ្ញុំ​ត្រូវ​ព្រះ​គ្រីស្ទ​យេស៊ូវ​ចាប់​ដើម្បីការនេះ​ឯង​។


ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ស្របតាម​សេចក្ដីសន្យា​នៃ​ជីវិត​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម