ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយរីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។
១ ធីម៉ូថេ 3:7 - ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែមានកេរ្តិ៍ឈ្មោះល្អពីអ្នកខាងក្រៅដែរ ដើម្បីកុំឲ្យគាត់ធ្លាក់ទៅក្នុងការត្មះតិះដៀល និងក្នុងអន្ទាក់របស់មារ។ Khmer Christian Bible អ្នកនោះក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សសាតាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ អាល់គីតាប មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្ដិ៍ឈ្មោះល្អ ពីសំណាក់អស់អ្នកដែលមិនមែនជាអូមាត់អ៊ីសាផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អ៊ីព្លេស។ |
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយរីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។
ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។
មានបុរសម្នាក់ឈ្មោះអាណានាស គាត់មានជំនឿស៊ប់ស្របតាមក្រឹត្យវិន័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ។
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។
ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស?
យើងមិនផ្ដល់ឱកាសឲ្យអ្នកណាជំពប់ដួលក្នុងរឿងអ្វីមួយឡើយ ដើម្បីកុំឲ្យការងារបម្រើនេះត្រូវគេចាប់កំហុស
ដ្បិតយើងគិតគូរធ្វើត្រឹមត្រូវ មិនគ្រាន់តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមនុស្សដែរ។
ដើម្បីឲ្យអ្នករាល់គ្នាបានដើរយ៉ាងត្រឹមត្រូវនៅចំពោះអ្នកក្រៅ ហើយមិនពឹងផ្អែកលើអ្នកណាឡើយ។
មិនត្រូវឲ្យអ្នកជឿថ្មីធ្វើជាអ្នកមើលខុសត្រូវឡើយ ក្រែងលោគាត់កើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់មារវិញ។
ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។
រីឯអ្នកដែលចង់មានស្ដុកស្ដម្ភ តែងតែធ្លាក់ទៅក្នុងការល្បួង អន្ទាក់ និងតណ្ហាជាច្រើនដ៏ល្ងង់ខ្លៅដែលនាំឲ្យអន្តរាយ។ តណ្ហាទាំងនេះ ពន្លិចមនុស្សទៅក្នុងការខូចខាត និងសេចក្ដីវិនាស។
ធ្វើដូច្នេះ អ្នកទាំងនោះដែលត្រូវមារចាប់ចងឲ្យទៅតាមបំណងរបស់វា ក៏អាចភ្ញាក់ខ្លួនចេញពីអន្ទាក់របស់មារបាន៕
ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យព្រះបន្ទូលរបស់ព្រះត្រូវបានប្រមាថឡើយ។
និងពាក្យសម្ដីដ៏ត្រឹមត្រូវដែលឥតកន្លែងបន្ទោសបាន ដើម្បីឲ្យអ្នកដែលប្រឆាំងបានអៀនខ្មាស ដោយគ្មានអ្វីអាចនិយាយអាក្រក់អំពីយើងឡើយ។
ដេមេទ្រាសត្រូវទាំងអស់គ្នាធ្វើបន្ទាល់ ហើយត្រូវសេចក្ដីពិតផ្ទាល់ធ្វើបន្ទាល់ដែរ; រីឯយើងក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងហើយថា ទីបន្ទាល់របស់យើងគឺពិត។