Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:21 - ព្រះគម្ពីរខ្មែរសាកល

21 ដ្បិត​យើង​គិតគូរ​ធ្វើ​ត្រឹមត្រូវ មិនគ្រាន់តែ​នៅចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះទេ គឺ​នៅចំពោះ​មនុស្ស​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដ្បិត​យើង​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​ មិន​មែន​តែ​នៅ​ចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​មែន​តែ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:21
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ្នក​នឹង​រកបាន​សេចក្ដីសន្ដោស និង​សុភនិច្ឆ័យ​ដ៏ល្អ នៅចំពោះ​ព្រះនេត្រ​របស់​ព្រះ និង​នៅចំពោះ​ភ្នែក​មនុស្ស​។


ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវឲ្យ​វែង​។


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


“ចូរ​ប្រយ័ត្នប្រយែង កុំ​ប្រព្រឹត្ត​អំពើសុចរិត របស់ខ្លួន​នៅមុខ​មនុស្ស ដើម្បីឲ្យ​គេ​ឃើញ​នោះ​ឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ឡើយ​។


ដើម្បីឲ្យ​ការចែកទាន​របស់អ្នក​នៅ​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក​។


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​; ចូរ​គិតគូរ​ធ្វើ​ការល្អ​នៅចំពោះ​មនុស្ស​ទាំងអស់​។


ជាការពិត អ្នក​ដែល​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ជាទីគោរពរាប់អាន​ដល់​មនុស្ស​។


ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕


យើង​ប្រយ័ត្នប្រយែង​ដូច្នេះ ដើម្បីកុំឲ្យ​អ្នកណា​រិះគន់​យើង​អំពី​អំណោយដ៏បរិបូរ​ដែល​យើង​កំពុង​ចាត់ចែង​នេះ​ឡើយ


យើង​បាន​ចាត់​បងប្អូន​របស់យើង​ម្នាក់​ទៀត​ឲ្យទៅ​ជាមួយ​ពួកគេ​។ យើង​បាន​ពិសោធ​គាត់​ជាញឹកញាប់​ក្នុង​ការ​ជាច្រើន ហើយឃើញថា​គាត់​មាន​ចិត្តខ្នះខ្នែង ឥឡូវនេះ​គាត់​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង​ជាងមុនទៅទៀត ដោយសារ​គាត់មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។


ជាទីបញ្ចប់ បងប្អូន​អើយ អ្វីៗដែល​ពិត អ្វីៗដែល​គួរគោរព អ្វីៗដែល​សុចរិត អ្វីៗដែល​បរិសុទ្ធ អ្វីៗដែល​គួរស្រឡាញ់ អ្វីៗដែល​មានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើ​មាន​គុណធម៌​ណាមួយ ‍ឬ​សេចក្ដីគួរសរសើរ​ណាមួយ ចូរឲ្យ​គិត​អំពី​សេចក្ដីទាំងនោះ​ចុះ​។


ព្រមទាំង​ចៀសវាង​ពី​ការ​អាក្រក់​គ្រប់​ទ្រង់ទ្រាយ​ផង​។


មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ពី​អ្នក​ខាងក្រៅ​ដែរ ដើម្បីកុំឲ្យ​គាត់​ធ្លាក់​ទៅក្នុង​ការត្មះតិះដៀល និង​ក្នុង​អន្ទាក់​របស់​មារ​។


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។


អ្នករាល់គ្នា​ត្រូវ​មាន​កិរិយា​ល្អ​នៅក្នុងចំណោម​សាសន៍ដទៃ ធ្វើដូច្នេះ​ទោះបីជា​គេ​មួលបង្កាច់​អ្នករាល់គ្នា​ដូចជា​មនុស្សធ្វើអាក្រក់​ក៏ដោយ ក៏​គេ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ នៅ​ថ្ងៃ​នៃ​ការយាងមក ដោយសារ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម