Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:7 - Khmer Christian Bible

7 អ្នក​នោះ​ក៏​ត្រូវមាន​កេរ្ដិ៍ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ដែរ​ ក្រែងលោ​គាត់​ត្រូវ​គេ​ដៀលត្មះ​ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស​សាតាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ពី​អ្នក​ខាងក្រៅ​ដែរ ដើម្បីកុំឲ្យ​គាត់​ធ្លាក់​ទៅក្នុង​ការត្មះតិះដៀល និង​ក្នុង​អន្ទាក់​របស់​មារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ម្យ៉ាង​ទៀត អ្នកនោះ​ត្រូវ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង​ដែរ ក្រែង​គេ​ត្មះ‌តិះ‌ដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ៊ីព្លេស។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:7
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​ មិន​មែន​តែ​នៅ​ចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ។​


ហើយ​ភ្ញាក់​ខ្លួន​ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស​សាតាំង​ដែល​វា​ចាប់​គេ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។​


ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា​ ទាំង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។​


រីឯ​ពួកអ្នក​ដែល​ចង់​ធ្វើ​ជា​អ្នកមាន​ គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង​ និង​អន្ទាក់​ ព្រមទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ សេចក្ដី​ទាំង​នេះ​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​វិនាស​ និង​សេចក្ដី​អន្តរាយ‍។​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ក្រៅ​ ហើយ​ឥត​ត្រូវ​ការ​អ្វី​ឡើយ។​


យើង​មិន​ផ្ដល់​សេចក្ដី​ដែល​នាំ​ឲ្យ​អ្នកណា​ម្នាក់​ជំពប់​ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ​ ដើម្បី​កុំ​ឲ្យ​មុខងារ​បម្រើ​នោះ​ត្រូវ​រិះគន់​ឡើយ​


សូម​កុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជំពប់​ដួល​ឡើយ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ដូច្នេះ​ បងប្អូន​អើយ!​ សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ ពេញ​ដោយ​ព្រះវិញ្ញាណ​ និង​ប្រាជ្ញា​មក​ នោះ​យើង​នឹង​តែងតាំង​អ្នក​ទាំង​នោះ​ឲ្យ​មើល​ខុសត្រូវ​លើ​មុខងារ​នេះ​


និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​


ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​


ចូរ​ចៀសវាង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង។​


ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​ បង្កើត​កូន​ និង​គ្រប់គ្រង​ផ្ទះសំបែង​ទៅ​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។​


តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួកអ្នក​ក្រៅ​ដើម្បី​អ្វី​ ម្ដេច​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ពួកអ្នក​ខាង​ក្នុង​ដូច្នេះ?​


មាន​មនុស្ស​ម្នាក់​នៅ​ក្រុង​នោះ​ ឈ្មោះ​អាណានាស​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ស្រប​ទៅ​តាម​គម្ពីរ​វិន័យ​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ទីនោះ​


ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​


មនុស្ស​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ពិត​ក៏​ធ្វើ​បន្ទាល់​ល្អៗ​ពី​លោក​ដេមេទ្រាស​ រីឯ​យើង​វិញ​ក៏​ធ្វើ​បន្ទាល់​ដែរ​ ហើយ​អ្នក​ក៏​ដឹងដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​យើង​ជាពិត។​


ហើយ​អ្នក​មើល​ខុសត្រូវ​នោះ​ មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ឡើយ​ ក្រែង​លោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម