ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
អេសាយ 62:10 - ព្រះគម្ពីរខ្មែរសាកល ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសម្រាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យមួយ សម្រាប់ជនជាតិទាំងឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ អាល់គីតាប ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ! |
ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ!
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
ព្រះអង្គនឹងលើកទង់សញ្ញាមួយឡើងសម្រាប់ប្រជាជាតិនានា ហើយកោះហៅអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល ក៏នឹងប្រមូលអ្នកដែលខ្ចាត់ខ្ចាយនៃយូដា ពីជ្រុងទាំងបួននៃផែនដី។
នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕
អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ!
នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។
នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
គ្មានសត្វតោនៅទីនោះ ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។ មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។
មានសំឡេងមួយស្រែកនៅទីរហោស្ថានថា៖ “ចូររៀបចំផ្លូវរបស់ព្រះយេហូវ៉ា ចូរតម្រង់មហាវិថីនៅវាលរហោស្ថានថ្វាយព្រះរបស់យើង!
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ
ចូរចេញពីបាប៊ីឡូនទៅ ចូររត់គេចពីជនជាតិខាល់ដេ។ ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់ ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។
យើងនឹងធ្វើឲ្យអស់ទាំងភ្នំរបស់យើងទៅជាផ្លូវ ហើយមហាវិថីរបស់យើងនឹងត្រូវបានលើកឡើង។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងលើកដៃទៅប្រជាជាតិនានា ក៏នឹងលើកទង់សញ្ញារបស់យើងឡើងដល់ជាតិសាសន៍ទាំងឡាយ នោះពួកគេនឹងនាំពួកកូនប្រុសរបស់អ្នកមកដោយនៅនឹងដើមទ្រូង ហើយលីពួកកូនស្រីរបស់អ្នកនៅលើស្មា។
ចាកចេញទៅ! ចាកចេញទៅ! ចូរចេញពីទីនោះទៅ កុំពាល់របស់សៅហ្មងឡើយ! អ្នកដែលលើកសែងភាជនៈរបស់ព្រះយេហូវ៉ាអើយ ចូរចេញពីកណ្ដាលបាប៊ីឡូនទៅ ចូរជម្រះខ្លួនចុះ!
ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។
ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។
នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។
ដូច្នេះ ចូរចេញទៅឯផ្លូវសំខាន់ៗ ហើយអញ្ជើញអ្នកណាក៏ដោយដែលអ្នករាល់គ្នាឃើញ ឲ្យចូលរួមក្នុងពិធីមង្គលការចុះ’។
ចូរតម្រង់ផ្លូវសម្រាប់ជើងអ្នករាល់គ្នាដែរ ដើម្បីកុំឲ្យមនុស្សខ្វិនគ្រេចជើងឡើយ គឺឲ្យត្រូវបានប្រោសឲ្យជាវិញ។