ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 61:6 - ព្រះគម្ពីរខ្មែរសាកល

រីឯ​អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅថា “បូជាចារ្យ​របស់​ព្រះយេហូវ៉ា” គេ​នឹង​ហៅ​អ្នករាល់គ្នា​ថា “អ្នកបម្រើ​របស់​ព្រះ​នៃយើង”; អ្នករាល់គ្នា​នឹង​ហូប​ពី​ភោគទ្រព្យ​របស់​ប្រជាជាតិ​នានា ព្រមទាំង​អួត​ខ្លួន​ក្នុង​ភាពរុងរឿង​របស់ពួកគេ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​អ្នក​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​អ្នក​រាល់​គ្នា ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ​សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ

សូមមើលជំពូក

អាល់គីតាប

ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា អ៊ីមុាំ​ដែល​បម្រើអុលឡោះ‌តាអាឡា គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ម្ចាស់​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។

សូមមើលជំពូក



អេសាយ 61:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

កម្រៃ​របស់នាង និង​ប្រាក់ឈ្នួល​របស់នាង នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​។ គេ​នឹង​មិន​សន្សំទុក ក៏​មិន​ប្រមូលទុក​ទៀតទេ ដ្បិត​កម្រៃ​របស់នាង​នឹង​បាន​សម្រាប់​អ្នកដែល​រស់នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បីឲ្យ​បាន​ហូប​ឆ្អែត និង​បាន​សម្រាប់​សម្លៀកបំពាក់​យ៉ាងល្អ​៕


ដ្បិត​អ្នក​នឹង​រីកសាយ​ទៅ​ខាងស្ដាំ និង​ខាងឆ្វេង ហើយ​ពូជពង្ស​របស់អ្នក​នឹង​កាន់កាប់​ប្រជាជាតិ​នានា ព្រមទាំង​ធ្វើឲ្យ​មាន​មនុស្ស​រស់នៅ​ក្នុង​ទីក្រុង​ដែល​ស្ងាត់ជ្រងំ​ផង​។


រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា ដើម្បី​បម្រើ​ព្រះអង្គ ដើម្បី​ស្រឡាញ់​ព្រះនាម​របស់​ព្រះយេហូវ៉ា ដើម្បី​ធ្វើជា​បាវបម្រើ​របស់​ព្រះអង្គ គឺ​អស់អ្នក​ដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ហើយ​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


យើង​នឹង​យក​អ្នកខ្លះ​ពី​ពួកគេ សម្រាប់​ជា​បូជាចារ្យ និង​ជា​ពួកលេវី​ដែរ”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ​សម្រាប់​អ្នករាល់គ្នា​។


ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។


ដូច្នេះ មនុស្ស​ត្រូវ​ចាត់ទុក​យើង​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ និង​ជា​មេការ​នៃ​អាថ៌កំបាំង​របស់​ព្រះ​។


តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។


ផ្ទុយទៅវិញ យើង​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ថា​ជា​អ្នកបម្រើ​របស់​ព្រះ ក្នុង​គ្រប់ការទាំងអស់​: គឺ​ក្នុង​ការស៊ូទ្រាំ​យ៉ាងខ្លាំង ក្នុង​ទុក្ខវេទនា ការលំបាក និង​ការឈឺចាប់​;


អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។


មានពរ​ហើយ វិសុទ្ធ​ហើយ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការរស់ឡើងវិញ​ទីមួយ​! សេចក្ដីស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នកទាំងនោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ទៅជា​បូជាចារ្យ​របស់​ព្រះ និង​របស់​ព្រះ​គ្រីស្ទ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ​។


ព្រមទាំង​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​អាណាចក្រ​មួយ និង​ជា​បូជាចារ្យ សម្រាប់​ព្រះ​នៃយើង ហើយ​ពួកគេ​នឹង​សោយរាជ្យ​លើ​ផែនដី”។