Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:21 - ព្រះគម្ពីរខ្មែរសាកល

21 យើង​នឹង​យក​អ្នកខ្លះ​ពី​ពួកគេ សម្រាប់​ជា​បូជាចារ្យ និង​ជា​ពួកលេវី​ដែរ”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ* និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី*​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​អ៊ីមុាំ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 66:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅថា “បូជាចារ្យ​របស់​ព្រះយេហូវ៉ា” គេ​នឹង​ហៅ​អ្នករាល់គ្នា​ថា “អ្នកបម្រើ​របស់​ព្រះ​នៃយើង”; អ្នករាល់គ្នា​នឹង​ហូប​ពី​ភោគទ្រព្យ​របស់​ប្រជាជាតិ​នានា ព្រមទាំង​អួត​ខ្លួន​ក្នុង​ភាពរុងរឿង​របស់ពួកគេ​ផង​។


ដ្បិត​កាលណា​មុខងារជាបូជាចារ្យ​ត្រូវបាន​ផ្លាស់ប្ដូរ នោះក៏​ត្រូវតែ​មាន​ការផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​ដែរ​។


អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។


មានពរ​ហើយ វិសុទ្ធ​ហើយ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការរស់ឡើងវិញ​ទីមួយ​! សេចក្ដីស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នកទាំងនោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ទៅជា​បូជាចារ្យ​របស់​ព្រះ និង​របស់​ព្រះ​គ្រីស្ទ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ​។


ព្រមទាំង​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​អាណាចក្រ​មួយ និង​ជា​បូជាចារ្យ សម្រាប់​ព្រះ​នៃយើង ហើយ​ពួកគេ​នឹង​សោយរាជ្យ​លើ​ផែនដី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម