ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
អេសាយ 60:18 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងស្រុកអ្នកនឹងមិនដែលឮនិយាយ ពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនអ្នកឡើយ គឺអ្នកនឹងហៅកំផែងអ្នកថា សេចក្ដីសង្គ្រោះ ហើយទ្វាររបស់អ្នកថា សរសើរតម្កើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ” ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងស្រុកឯងនឹងមិនដែលឮនិយាយពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនឯងឡើយ គឺឯងនឹងហៅកំផែងឯងថា«សេចក្ដីសង្គ្រោះ» ហើយទ្វារឯងថា«សេចក្ដីសរសើរ» អាល់គីតាប ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ” ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។ |
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ព្រះអង្គនឹងជំនុំជម្រះរវាងប្រជាជាតិទាំងនោះ ហើយសម្រេចសេចក្ដីឲ្យជាតិសាសន៍ជាច្រើន នោះពួកគេនឹងដំដាវរបស់ខ្លួនជាផាលនង្គ័ល ក៏នឹងដំលំពែងរបស់ខ្លួនជាកណ្ដៀវវិញ។ ប្រជាជាតិមួយនឹងមិនលើកដាវទាស់នឹងប្រជាជាតិមួយទៀតឡើយ ក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។
នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។
សេចក្ដីទាំងពីរនេះបានកើតឡើងដល់អ្នកហើយ គឺការបំផ្លាញ និងការអន្តរាយ ទុរ្ភិក្ស និងដាវ; តើនរណានឹងសម្ដែងការអាណិតអាសូរដល់អ្នក? តើយើងនឹងកម្សាន្តចិត្តអ្នកតាមរយៈអ្នកណា?
អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
យើងនឹងឲ្យទីរំលឹកមួយ និងឈ្មោះមួយដល់ពួកគេ ក្នុងដំណាក់របស់យើង ក្នុងកំពែងរបស់យើង ដែលប្រសើរជាងកូនប្រុស និងកូនស្រីទៅទៀត; យើងនឹងឲ្យឈ្មោះដ៏អស់កល្បដល់ពួកគេ ដែលមិនត្រូវបានកាត់ចេញឡើយ។
ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។
យើងនឹងនាំមាសមកជំនួសលង្ហិន ក៏នឹងនាំប្រាក់មកជំនួសដែក លង្ហិនជំនួសឈើ ហើយដែកជំនួសថ្មផង។ យើងនឹងធ្វើឲ្យសេចក្ដីសុខសាន្តទៅជាអ្នកត្រួតត្រាអ្នក ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាអ្នកគ្រប់គ្រងអ្នកផង។
ដ្បិតដូចដែលផែនដីធ្វើឲ្យចេញពន្លក ហើយសួនច្បារធ្វើឲ្យអ្វីដែលព្រោះនៅទីនោះដុះឡើងយ៉ាងណា ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាក៏នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរតម្កើងដុះឡើង នៅចំពោះប្រជាជាតិទាំងអស់យ៉ាងនោះដែរ៕
ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា!
អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។
ក៏កុំឲ្យព្រះអង្គនៅស្ងាត់ដែរ រហូតទាល់តែព្រះអង្គបានតាំងយេរូសាឡិមឡើង ហើយធ្វើឲ្យទៅជាទីសរសើរនៅលើផែនដី។
ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។
ដ្បិតមើល៍! ខ្ញុំនឹងបក់ដៃរបស់ខ្ញុំទាស់នឹងពួកគេ ហើយពួកគេនឹងទៅជាជ័យភណ្ឌដល់ពួកបាវបម្រើរបស់ខ្លួន! នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមក។
យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។