Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:19 - ព្រះគម្ពីរខ្មែរសាកល

19 សេចក្ដីទាំង​ពីរ​នេះ​បាន​កើតឡើង​ដល់​អ្នក​ហើយ គឺ​ការបំផ្លាញ និង​ការអន្តរាយ ទុរ្ភិក្ស និង​ដាវ​; តើ​នរណា​នឹង​សម្ដែងការអាណិតអាសូរ​ដល់​អ្នក​? តើ​យើង​នឹង​កម្សាន្តចិត្ត​អ្នក​តាមរយៈ​អ្នកណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 សេចក្ដី​ទាំង​ពីរ​មុខ​នេះ បាន​ធ្លាក់​មក​លើ​អ្នក​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ណា​សោក​ស្តាយ​នឹងអ្នក? ក៏​មាន​អំណត់ និង​ដាវ​ផង តើ​អ្នក​ណា​នឹង​កម្សាន្ត​ចិត្ត​អ្នក​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សម្រាល​ទុក្ខ​អ្នក​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់នឹង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ នឹង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សំរាល​ទុក្ខ​អ្នក​សោះ។

សូមមើលជំពូក ចម្លង




អេសាយ 51:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


ហេតុនេះហើយបានជា​យើង​ទទួល​ការ​កម្សាន្តចិត្ត​។ លើសពី​ការកម្សាន្តចិត្ត​នេះ យើង​បាន​អរសប្បាយ​កាន់តែខ្លាំងឡើង​ថែមទៀត ចំពោះ​អំណរ​របស់​ទីតុស ដ្បិត​អ្នក​ទាំងអស់គ្នា​ធ្វើឲ្យ​វិញ្ញាណ​របស់​គាត់​ស្រស់ស្រាយឡើងវិញ​។


ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ


ដោយហេតុនេះ ខ្ញុំ​និយាយថា​៖ “សូម​បែរចេញ​ពី​ខ្ញុំ សូម​ទុកឲ្យ​ខ្ញុំ​យំសោក​យ៉ាងល្វីងជូរចត់​ចុះ​! កុំ​ខំ​សម្រាលទុក្ខ​ខ្ញុំ​អំពី​ការបំផ្លាញ​កូនស្រី​ប្រជាជន​ខ្ញុំ​ឡើយ​!”។


សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


ពួកគេ​នឹង​ឆ្លងកាត់​ស្រុក ទាំង​មានទុក្ខវេទនា និង​អត់ឃ្លាន​។ កាលណា​ពួកគេ​អត់ឃ្លាន ពួកគេ​នឹង​ខឹង ហើយ​ប្រទេចផ្ដាសា​ទាំង​ស្ដេច​របស់ខ្លួន និង​ព្រះ​របស់ខ្លួន ដោយ​មើល​ទៅ​លើ


ពួកគេ​កាប់​សាច់​នៅ​ខាងស្ដាំ ប៉ុន្តែ​នៅតែ​ឃ្លាន​ដដែល ពួកគេ​ត្របាក់ស៊ី​នៅ​ខាងឆ្វេង ប៉ុន្តែ​មិន​ឆ្អែត​ឡើយ ម្នាក់ៗ​នឹង​ស៊ី​សាច់​ដើមដៃ​របស់ខ្លួន​។


“មនុស្ស​រងទុក្ខ​ដែល​ត្រូវព្យុះបក់បោក ដែល​ឥត​ត្រូវបាន​សម្រាលទុក្ខ​អើយ មើល៍! យើង​នឹង​រៀប​ថ្ម​របស់អ្នក​ឡើង​ដោយ​បាយអពណ៌ស្អាត ហើយ​ចាក់គ្រឹះ​អ្នក​ដោយ​ត្បូងកណ្ដៀង​។


នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ” ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម