អេសាយ 56:5 - ព្រះគម្ពីរខ្មែរសាកល5 យើងនឹងឲ្យទីរំលឹកមួយ និងឈ្មោះមួយដល់ពួកគេ ក្នុងដំណាក់របស់យើង ក្នុងកំពែងរបស់យើង ដែលប្រសើរជាងកូនប្រុស និងកូនស្រីទៅទៀត; យើងនឹងឲ្យឈ្មោះដ៏អស់កល្បដល់ពួកគេ ដែលមិនត្រូវបានកាត់ចេញឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 យើងនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហាររបស់យើង ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ សូមមើលជំពូកអាល់គីតាប5 នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ សូមមើលជំពូក |
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។